Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 26:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​តក់‌ស្លុត នៅ​ពេល​ឃើញ​អ្នក​វេទនា​ដូច្នេះ គេ​នឹង​ស្វែង​រក​អ្នក តែ​រក​មិន​ឃើញ​ទៀត​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 យើង​នឹង​តាំង​អ្នក​ជា​សេចក្ដី​ស្ញែង‌ខ្លាច ហើយ​ឲ្យ​លែង​មាន​ទៀត ទោះ​បើ​គេ​ស្វែង​រក​អ្នក​ក៏​ដោយ ក៏​រក​មិន​ឃើញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​អម្ចាស់​យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 អញ​នឹង​តាំង​ឯង​ជា​សេចក្ដី​ស្ញែង‌ខ្លាច ហើយ​ឲ្យ​លែង​មាន​ទៀត នោះ​ទោះ​បើ​គេ​ស្វែង​រក​ឯង​ក៏​ដោយ គង់​តែ​មិន​ដែល​ប្រទះ​ឃើញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​អម្ចាស់​យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​តក់‌ស្លុត នៅ​ពេល​ឃើញ​អ្នក​វេទនា​ដូច្នេះ គេ​នឹង​ស្វែង​រក​អ្នក តែ​រក​មិន​ឃើញ​ទៀត​ឡើយ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 26:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។


ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​ឲ្យ​ការ​ព្រឺ​ខ្លាច​កើត​មាន​ដល់​អ្នក និង​មិត្ត‌ភក្ដិ​របស់​អ្នក។ មិត្ត‌ភក្ដិ​ទាំង​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង នៅ​ក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក។ យើង​នឹង​ប្រគល់​ជន‌ជាតិ​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ ស្ដេច​នោះ​នឹង​កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។


បន្ទាប់​មក សូម​ប្រកាស​ថា: ក្រុង​បាប៊ី‌ឡូន​នឹង​ត្រូវ​លិច​លង់​ដូច្នេះ​ដែរ គឺ​ក្រុង​នេះ​រង​ទុក្ខ​លំបាក ដែល​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​ដល់​ពួក​គេ ពួក​គេ​នឹង​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ»។ ពាក្យ​របស់​លោក​យេរេមា​ចប់​តែ​ត្រឹម​ណេះ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


អ្នក​លក់​ដូរ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ នាំ​គ្នា​ចំអក​ឲ្យ​អ្នក។ ពេល​មនុស្ស‌ម្នា​ឃើញ​អ្នក គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។


ជាតិ​សាសន៍​នានា​ដែល​ស្គាល់​អ្នក​នឹង​ងឿង‌ឆ្ងល់ ដោយ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​ដូច្នេះ ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។


បន្ទាប់​មក ស្ដេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​វិនាស​សូន្យ​ទៅ។


ពេល​នោះ ទេវតា*​មួយ​រូប​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ត្បាល់​កិន បោះ​ទៅ​ក្នុង​សមុទ្រ ទាំង​ពោល​ថា៖ «គេ​នឹង​ច្រាន​ក្រុង​បាប៊ី‌ឡូន​មហា​នគរ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ដូច្នោះ​ដែរ!។ គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម