អេសេគាល 26:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 «កូនមនុស្សអើយ អ្នកក្រុងទីរ៉ុសបានសើចចំអកឲ្យក្រុងយេរូសាឡឹមថា “ក្រុងដែលមានអំណាចលើជាតិសាសន៍នានារលំហើយ! តំណែងរបស់វានឹងធ្លាក់មកលើយើងម្ដង ក្រុងយេរូសាឡឹមក្លាយទៅជាវាលរហោស្ថានហើយ!” សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 «កូនមនុស្សអើយ ដោយព្រោះក្រុងទីរ៉ុសបានពោលទាស់នឹងក្រុងយេរូសាឡិមថា ហាស់ហា ទីក្រុងដែលជាទ្វារនៃអស់ទាំងសាសន៍ត្រូវបាក់បែក វាបានវិលមកឯយើងហើយ ឥឡូវនេះ យើងនឹងបានពោរពេញឡើង ដោយវាខូចបង់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 កូនមនុស្សអើយ ដោយព្រោះក្រុងទីរ៉ុសបានពោលទាស់នឹងក្រុងយេរូសាឡិមថា ហាស់ហា ទីក្រុងដែលជាទ្វារនៃអស់ទាំងសាសន៍ត្រូវបាក់បែក វាបានវិលមកឯអញហើយ ឥឡូវនេះ អញនឹងបានពោរពេញឡើង ដោយវាខូចបង់ សូមមើលជំពូកអាល់គីតាប2 «កូនមនុស្សអើយ អ្នកក្រុងទីរ៉ុសបានសើចចំអកឲ្យក្រុងយេរូសាឡឹមថា “ក្រុងដែលមានអំណាចលើជាតិសាសន៍នានារលំហើយ! តំណែងរបស់វានឹងធ្លាក់មកលើយើងម្ដង ក្រុងយេរូសាឡឹមក្លាយទៅជាវាលរហោស្ថានហើយ!” សូមមើលជំពូក |
រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុស អ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាន នៃស្រុកភីលីស្ទីន តើអ្នករាល់គ្នាចង់ធ្វើអ្វីយើង? តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើង នោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយ ហើយយ៉ាងឆាប់រហ័ស តាមអំពើដែលអ្នករាល់គ្នា ប្រព្រឹត្តប្រឆាំងនឹងយើង។