Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 26:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ជើង​សេះ​របស់​ពួក​គេ​នឹង​ជាន់​កម្ទេច​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជន​របស់​អ្នក ហើយ​រំលំ​ស្តូប​ដែល​ជា​តំណាង​ឫទ្ធិ​អំណាច​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ជើង​សេះ​របស់​គេ​នឹង​ជាន់​កម្ទេច ផ្លូវទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​សម្លាប់​ជន​ជាតិ​អ្នក​ដោយ​ដាវ ឯ​អស់​ទាំង​បង្គោល​ថ្ម​នៃ​កម្លាំង​អ្នក នឹង​ត្រូវ​រំលំ​ដល់​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អស់​ទាំង​ផ្លូវ​របស់​ឯង​នឹង​ត្រូវ​ប៉ន់​ទៅ ដោយ​ក្រចក​សេះ​របស់​គេ គេ​នឹង​សំឡាប់​ជន‌ជាតិ​ឯង​ដោយ​ដាវ ឯ​អស់​ទាំង​បង្គោល​ថ្ម​នៃ​កំឡាំង​ឯង នឹង​ត្រូវ​រំលំ​ដល់​ដី

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ជើង​សេះ​របស់​ពួក​គេ​នឹង​ជាន់​កំទេច​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជន​របស់​អ្នក ហើយ​រំលំ​ស្ដូប​ដែល​ជា​តំណាង​ឫទ្ធិ​អំណាច​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 26:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បន្ទាប​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រះអង្គ​ផ្ដួល​រំលំ​ក្រុង​ដែល​ស្ថិត​នៅ​ទី​ខ្ពស់ៗ ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី


ពួក​គេ​សំលៀង​មុខ​ព្រួញ​របស់​ខ្លួន​ជានិច្ច ធ្នូ​របស់​គេ​នៅ​ត្រៀម​ជា​ស្រេច ក្រចក​ជើង​សេះ​របស់​គេ​ដូច​ថ្ម​ភ្លឺ​រលើប កង់​រទេះ​របស់​គេ​ប្រៀប​ដូច​ជា​ខ្យល់​កួច។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​កម្ទេច​ស្តូប​ទាំង‌ឡាយ នៅ​ក្រុង​បេត‌សេម៉េស ក្នុង​ស្រុក​អេស៊ីប ព្រម​ទាំង​ដុត​កម្ទេច​ទីសក្ការៈ​របស់​ព្រះ​នានា​នៃ​ស្រុក​អេស៊ីប​ផង»។


ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​ស្រុក​នេះ! ចូរ​ផ្លុំ​ស្នែង​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ! ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ! ចូរ​ហៅ​នគរ​ទាំង‌ឡាយ គឺ​នគរ​អារ៉ា‌រ៉ាត មិនី និង​អ័ស‌ក្នាស មក​ច្បាំង​នឹង​ក្រុង​នេះ! ចូរ​តែង‌តាំង​ឲ្យ​មាន​អ្នក​កេណ្ឌ​ទ័ព ចូរ​បញ្ជូន​ទ័ព​សេះ​យ៉ាង​ច្រើន​កុះ‌ករ​ដូច​កណ្ដូប!


សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី នៅ​ពេល​ព្រលប់​ទៅ​ទៀត។ កង‌ទ័ព​សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយ ដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម