Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 26:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទី​ដប់មួយ ថ្ងៃ​ទី​មួយ​ក្នុង​ខែ​នោះ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​ដល់​ថ្ងៃ​ដើម​ខែ​នោះ ក្នុង​ឆ្នាំ​ទី​១១ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 26:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ខែ​ទី​បួន ថ្ងៃ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ដប់​មួយ ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា កង‌ទ័ព​បាប៊ី‌ឡូន​បាន​ទម្លុះ​កំពែង​ក្រុង។


នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ ក្រោយ​គេ​ចាប់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​មក​ជា​ឈ្លើយ


នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ប្រាំ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​មក​សួរ​ព្រះ‌អម្ចាស់ ពួក​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។


យើង​នឹង​សង‌សឹក​ពួក​គេ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ នៅ​ពេល​យើង​សង‌សឹក​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន»។


«កូន​មនុស្ស​អើយ អ្នក​ក្រុង​ទីរ៉ុស​បាន​សើច​ចំអក​ឲ្យ​ក្រុង​យេរូ‌សាឡឹម​ថា “ក្រុង​ដែល​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា​រលំ​ហើយ! តំណែង​របស់​វា​នឹង​ធ្លាក់​មក​លើ​យើង​ម្ដង ក្រុង​យេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន​ហើយ!”


ទ្រព្យ​សម្បត្តិ ទំនិញ និង​អីវ៉ាន់​របស់​អ្នក ព្រម​ទាំង​អ្នក​ដើរ​សំពៅ កម្មករ​សំពៅ អ្នក​ជួស‌ជុល​សំពៅ អ្នក​លក់​ដូរ និង​ទាហាន​ចម្បាំង​ដែល​នៅ​ជា​មួយ​អ្នក គឺ​នៅ​ថ្ងៃ​ដែល​អ្នក​វិនាស មនុស្ស​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​អ្នក ក៏​នឹង​ត្រូវ​លិច​លង់​ទៅ​ក្នុង​សមុទ្រ​ដែរ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​ដប់ ថ្ងៃ​ទី​ដប់‌ពីរ ខែ​ទី​ដប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​ប្រាំ‌ពីរ ក្នុង​ខែ​ទី​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖


នៅ​ឆ្នាំ​ទី​ប្រាំ​មួយ ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំ​មួយ ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​មាន​ព្រឹទ្ធា‌ចារ្យ*​នៃ​ជន‌ជាតិ​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ ព្រះ‌ជា‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។


យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹង ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល តែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន ទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ទីរ៉ុស​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​ប្រគល់​ប្រជា‌ជន​ទាំង​ភូមិៗ ឲ្យ​ពួក​អេដុម​កៀរ​យក​ទៅ ដោយ​ឥត​គោរព​សន្ធិ‌សញ្ញា ដែល​ខ្លួន​បាន​ចុះ​ជា​មួយ​អ៊ីស្រា‌អែល​ឡើយ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម