Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 24:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចូរ​យក​អុស​យ៉ាង​ច្រើន​មក​គរ​លើ​គ្នា! ចូរ​បង្កាត់​ភ្លើង! ចូរ​ចម្អិន​សាច់! ចូរ​ដាក់​គ្រឿង ហើយ​ដុត​បន្សុស​ឆ្អឹង​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ចូរ​គរ​ឧស​ឡើង​ជា​ច្រើន ដុត​ភ្លើង​ឲ្យ​យ៉ាង​ក្តៅ ហើយ​ស្ងោរ​សាច់​ឲ្យ​ឆ្អិន រួច​បង់​គ្រឿង‌គ្រៅ ហើយ​ដុត​ឆ្អឹង​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចូរ​គរ​ឱស​ឡើង​ជា​ច្រើន ដុត​ភ្លើង​ឲ្យ​យ៉ាង​ក្តៅ ហើយ​ស្ងោរ​សាច់​ឲ្យ​ឆ្អិន រួច​បង់​គ្រឿង‌គ្រៅ ហើយ​ដុត​ឆ្អឹង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ចូរ​យក​អុស​យ៉ាង​ច្រើន​មក​គរ​លើ​គ្នា! ចូរ​បង្កាត់​ភ្លើង! ចូរ​ចំអិន​សាច់! ចូរ​ដាក់​គ្រឿង ហើយ​ដុត​បន្សុស​ឆ្អឹង​ទៅ!

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 24:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​មួយ លោក​យ៉ាកុប​កំពុង​ស្ល​សម្ល ហើយ​លោក​អេសាវ​វិល​ត្រឡប់​មក​ពី​វាល​វិញ ទាំង​ហេវ‌ហត់​ជា​ខ្លាំង។


ជន‌ជាតិ​យូដា​អើយ ដោយ​អ្នក​ចូល​ចិត្ត គោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យក ទ្រព្យ​សម្បត្តិ និង​ធន‌ធាន​ទាំង​ប៉ុន្មាន​របស់​អ្នក ពួក​គេ​នឹង​កម្ទេច​កន្លែង​សក្ការៈ​របស់​អ្នក ដែល​ស្ថិត​នៅ​តាម​ទួល​ខ្ពស់ៗ ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពី​បាប នៅ​ពាស‌ពេញ​លើ​ទឹក​ដី​នេះ។


យើង​នឹង​ប្រគល់​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​នេះ ព្រម​ទាំង​សម្បត្តិ​ទ្រព្យ​ដែល​ជា​ផល​នៃ​ការ‌ងារ​របស់​គេ និង​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ​ទៅ​ឲ្យ​ខ្មាំង។ យើង​នឹង​ប្រគល់​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ពួក​គេ​នឹង​រឹប​អូស​យក​ជា​ជយ‌ភណ្ឌ ហើយ​ដឹក​ជញ្ជូន​ទៅ​ស្រុក​បាប៊ី‌ឡូន។


សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង នាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ គឺ​ប្រជា‌ជាតិ​ដែល​ព្រះអង្គ​បាន​ហាម​មិន​ឲ្យ ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ​ឡើយ។


ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម ទាំង​ពោល​ថា “យើង​បាន​ត្របាក់​លេប​វា​ហើយ! ថ្ងៃ​យើង​ទន្ទឹង​រង់‌ចាំ​នោះ​មក​ដល់​ហើយ យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ!”


បន្ទាប់​មក ចូរ​ដាក់​ថ្លាង​ទទេ​លើ​ភ្លើង ទុក​ឲ្យ​ក្ដៅ​រហូត​ទាល់​តែ​ស្ពាន់​ឡើង​ក្រហម អ្វីៗ​ដែល​កខ្វក់​នៅ​ក្នុង​នោះ ត្រូវ​រលាយ រីឯ​ស្នឹម​ក៏​ត្រូវ​រលាយ​អស់​ដែរ។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ដ្បិត​យើង​នឹង​បង្កាត់​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម