Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 22:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សាសន៍​ដទៃ​ទាំង​ជិត​ទាំង​ឆ្ងាយ​នាំ​គ្នា​មើល‌ងាយ​អ្នក ដ្បិត​អ្នក​បន្ថោក​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង និង​បំពាន​លើ​វិន័យ​យ៉ាង​ធ្ងន់‌ធ្ងរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឱ​អ្នក​ដែល​ស្អុយ​ឈ្មោះ ហើយ​ពេញ​ដោយ​ការ​វឹកវរ​អើយ ពួក​អ្នក​ដែល​នៅ​ជិត ហើយ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ គេ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឱ​ឯង​ដែល​ស្អុយ​ឈ្មោះ ហើយ​ពេញ​ដោយ​ការ​វឹកវរ​អើយ ពួក​អ្នក​ដែល​នៅ​ជិត ហើយ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ​ផង គេ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 សាសន៍​ដទៃ​ទាំង​ជិត​ទាំង​ឆ្ងាយ​នាំ​គ្នា​មើល‌ងាយ​អ្នក ដ្បិត​អ្នក​បន្ថោក​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង និង​បំពាន​លើ​វិន័យ​យ៉ាង​ធ្ងន់‌ធ្ងរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 22:5
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ស្រុក​ជិត​ខាង​នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ អ្នក​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​ចំអក​ឡក‌ឡឺយ យក​រឿង​យើង​ខ្ញុំ​ទៅ​លេង​សើច។


ហេតុ​អ្វី​បាន​ជា​ក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ ភាព​អ៊ូអរ និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​បែប​នេះ? ទាហាន​របស់​អ្នក​ដែល​ស្លាប់ មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ​ទេ ហើយ​ក៏​មិន​មែន​ស្លាប់​លើ​សមរ‌ភូមិ​ដែរ។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «នាង​នឹង​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោស ដូច​បង​ស្រី​របស់​នាង ពែង​នេះ​ធំ ហើយ​ជ្រៅ​ថែម​ទៀត​ផង។ មនុស្ស‌ម្នា​នឹង​សើច​ចំអក​មើល‌ងាយ​នាង ព្រោះ​ពែង​នោះ​ពេញ​បរិបូណ៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម