អេសេគាល 18:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ឪពុករបស់អ្នកនោះជាមនុស្សជិះជាន់ លួចទ្រព្យសម្បត្តិបងប្អូន ព្រមទាំងប្រព្រឹត្តអំពើមិនគួរគប្បី ក្នុងចំណោមប្រជាជនរបស់ខ្លួនដូច្នេះ គឺឪពុកនោះហើយដែលត្រូវស្លាប់ ព្រោះតែកំហុសរបស់ខ្លួនផ្ទាល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ចំណែកឪពុកអ្នកនោះ នឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួន ព្រោះបានសង្កត់សង្កិនយ៉ាងកំណាច ហើយបានប្លន់បងប្អូន ព្រមទាំងប្រព្រឹត្តអំពើដែលមិនល្អក្នុងចំណោមសាសន៍របស់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 តែឯចំណែកឪពុកវា នោះនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនទៅ ដោយព្រោះបានសង្កត់សង្កិនយ៉ាងកំណាច ហើយបានប្លន់បងប្អូន ព្រមទាំងប្រព្រឹត្តការដែលមិនល្អផង នៅកណ្តាលសាសន៍ខ្លួនហើយ។ សូមមើលជំពូកអាល់គីតាប18 ឪពុករបស់អ្នកនោះជាមនុស្សជិះជាន់ លួចទ្រព្យសម្បត្តិបងប្អូន ព្រមទាំងប្រព្រឹត្តអំពើមិនគួរគប្បី ក្នុងចំណោមប្រជាជនរបស់ខ្លួនដូច្នេះ គឺឪពុកនោះហើយដែលត្រូវស្លាប់ ព្រោះតែកំហុសរបស់ខ្លួនផ្ទាល់។ សូមមើលជំពូក |
រីឯមនុស្សសុចរិតវិញ ប្រសិនបើគេលះបង់អំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលមនុស្សទុច្ចរិតធ្លាប់ប្រព្រឹត្ត តើគេអាចមានជីវិតតទៅមុខទៀតបានឬ? យើងនឹងបំភ្លេចអំពើសុចរិតទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត អ្នកនោះត្រូវតែស្លាប់ ព្រោះតែចិត្តមិនស្មោះត្រង់ និងអំពើបាបដែលគេបានប្រព្រឹត្ត។