Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 14:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ទោះ​បី​មាន​អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ រួច​បាន​តែ​ខ្លួន​គេ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​មនុស្ស​ទាំង​៣​នាក់​នោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ រួច​បាន​តែ​ខ្លួន​គេ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ទោះ​បី​មាន​អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​អុលឡោះ​ដែល​មាន​ជីវិត​អស់‌កល្ប​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 14:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​អ្នក​ទាំង​នោះ​ពិត​ជា​ព្យាការី ហើយ​ប្រសិន​បើ​ព្រះ‌អម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​គេ​មែន ចូរ​ឲ្យ​ពួក​គេ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល សូម​ឲ្យ​សម្ភារៈ​ដែល​នៅ​សេស‌សល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្នុង​ដំណាក់​របស់​ស្ដេច​ស្រុក​យូដា និង​ក្នុង​ក្រុង​យេរូ‌សាឡឹម បាន​គង់‌វង្ស គឺ​កុំ​ឲ្យ​គេ​ដឹក​យក​ទៅ​ក្រុង​បាប៊ី‌ឡូន​ឡើយ។


ពេល​ណា​យើង​បំបែក​ពួក​គេ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ពេល​ណា​យើង​កម្ចាត់‌កម្ចាយ​ពួក​គេ​ទៅ​នៅ​តាម​ស្រុក​ទាំង‌ឡាយ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។


ទោះ​បី​នៅ​ស្រុក​នោះ មាន​ណូអេ ដានី‌យ៉ែល និង​យ៉ូប​ក្ដី ក៏​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី រក្សា​បាន​ត្រឹម​តែ​ជីវិត​របស់​ខ្លួន​គេ​ផ្ទាល់​ប៉ុណ្ណោះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


ទោះ​បី​មាន​អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ ហើយ​ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​ស្រុក ប្រសិន​បើ​យើង​បញ្ជា​ឲ្យ​កង‌ទ័ព​មួយ​វាយ​លុក​ស្រុក​នោះ ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ


ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​កើត​មាន​ក្នុង​ស្រុក​នេះ ដើម្បី​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម