Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 13:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ប្រឆាំង​នឹង​អំបោះ​ដែល​ពួក​នាង​ប្រើ​សម្រាប់​ខាប​ព្រលឹង។ យើង​នឹង​យក​អំបោះ​ទាំង​នោះ​ចេញ​ពី​ដៃ​របស់​ពួក​នាង ហើយ​ដោះ​លែង​ព្រលឹង​ដែល​ពួក​នាង​ចាប់​យក​មក​ឃុំ‌ឃាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍ យើង​ទាស់​នឹង​ខ្សែ​យ័ន្ត​របស់​អ្នក​រាល់​គ្នា ដែល​ប្រើ​សម្រាប់​ប្រមាញ់​ព្រលឹង​មនុស្ស ដូច​ប្រមាញ់​សត្វ​ស្លាប យើង​នឹង​ហែក​វា​ចេញ​ពី​ដៃ​អ្នក​រាល់​គ្នា ហើយ​នឹង​ដោះ​លែង​ព្រលឹង​ទាំង​នោះ​ឲ្យ​រួច គឺ​ជា​ព្រលឹង​ដែល​អ្នក​រាល់​គ្នា​បាន​តាម​ប្រមាញ់ ដូច​ប្រមាញ់​សត្វ​ស្លាប​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​ទាស់​នឹង​កែប​កំណល់​របស់​ឯង​រាល់​គ្នា ដែល​ឯង​ប្រើ​សំរាប់​ដេញ​តាម​ព្រលឹង​មនុស្ស ឲ្យ​ហើរ​ទៅ​ទាក់​ជាប់​នោះ អញ​នឹង​ហែក​ចេញ​ពី​ដៃ​ឯង​រាល់​គ្នា​វិញ ហើយ​នឹង​លែង​ព្រលឹង​ទាំង​នោះ​ឲ្យ​រួច គឺ​ជា​ព្រលឹង​ដែល​ឯង​រាល់​គ្នា​បាន​រក​ដេញ​តាម ឲ្យ​ហើរ​ទៅ​ទាក់​ជាប់​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «យើង​ប្រឆាំង​នឹង​អំបោះ ដែល​ពួក​នាង​ប្រើ​សម្រាប់​ខាប​ព្រលឹង។ យើង​នឹង​យក​អំបោះ​ទាំង​នោះ​ចេញ​ពី​ដៃ​របស់​ពួក​នាង ហើយ​ដោះ​លែង​ព្រលឹង​ដែល​ពួក​នាង​ចាប់​យក​មក​ឃុំ‌ឃាំង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 13:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ពោល​ទៅ​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: វេទនា​ហើយ​ស្រីៗ​ដែល​វេញ​អំបោះ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ពាក់​នៅ​ក​ដៃ និង​ដេរ​ឈ្នួត​ឲ្យ​ប្រជា‌ជន​គ្រប់​អាយុ​ពាក់​នៅ​លើ​ក្បាល ដើម្បី​ខាប​ព្រលឹង! ពួក​នាង​ខាប​ព្រលឹង​ប្រជា‌ជន​របស់​យើង ហើយ​នឹក​ស្មាន​ថា​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឬ?


ពួក​នាង​បន្ថោក​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជន​របស់​យើង ព្រោះ​ចង់​បាន​អង្ករ​ពីរ​បី​ក្តាប់ និង​នំបុ័ង​ពីរ​បី​ដុំ។ ពួក​នាង​បោក​ប្រាស់​ប្រជា‌ជន​របស់​យើង ដ្បិត​គេ​ឆាប់​ជឿ​ពាក្យ​កុហក​របស់​ពួក​នាង​ធ្វើ​ដូច្នេះ ពួក​នាង​សម្លាប់​អស់​អ្នក​ដែល​មិន​ត្រូវ​ស្លាប់ តែ​ទុក​ជីវិត​ឲ្យ​អស់​អ្នក​ដែល​មិន​ត្រូវ​រស់»។


យើង​នឹង​ហែក​ឈ្នួត​របស់​ពួក​នាង ព្រម​ទាំង​ដោះ​លែង​ប្រជា‌ជន​របស់​យើង​ពី​កណ្ដាប់​ដៃ​ពួក​នាង ហើយ​ពួក​នាង​មិន​អាច​ចាប់​ពួក​គេ ទុក​ជា​រំពា​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន​ឡើយ។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម