Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 11:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 «កូន​មនុស្ស​អើយ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ពោល​ទៅ​កាន់​បងប្អូន និង​សាច់‌ញាតិ​របស់​អ្នក ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ថា “ចូរ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​តែ​ពួក​យើង​ប៉ុណ្ណោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 «កូន​មនុស្ស​អើយ គឺ​ជា​បង‌ប្អូន​អ្នក​បង្កើត​ទេ​តើ ព្រម​ទាំង​បង‌ប្អូន​អ្នក ដែល​ជា​ញាតិ‌សន្តាន និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល គឺ​ពួក​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​បានពោល​ថា ចូរ​ថយ​ឆ្ងាយ​ពី​ព្រះ‌យេហូវ៉ា​ទៅ ស្រុក​នេះ​បាន​ប្រគល់​មក​ពួក​យើង​ទុក​ជា​កេរ‌អាករ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កូន​មនុស្ស​អើយ គឺ​ជា​បង​ប្អូន​ឯង​បង្កើត​ទេ​តើ ព្រម​ទាំង​បង​ប្អូន​ឯង ដែល​ជា​ញាតិ‌សន្តាន នឹង​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ប្រាប់​ថា ចូរ​ថយ​ឆ្ងាយ​ពី​ព្រះ‌យេហូវ៉ា​ទៅ ស្រុក​នេះ​បាន​ប្រគល់​ដល់​យើង​រាល់​គ្នា​ទុក​ជា​កេរ‌អាករ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 «កូន​មនុស្ស​អើយ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ពោល​ទៅ​កាន់​បង​ប្អូន និង​សាច់‌ញាតិ​របស់​អ្នក ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ថា “ចូរ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​តែ​ពួក​យើង​ប៉ុណ្ណោះ”។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 11:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​តែង​ស្រែក​ប្រាប់​គេ​ឯង​ថា: “ចៀស! កុំ​ចូល​មក​ជិត​ខ្ញុំ ក្រែង​លោ​ភាព​វិសុទ្ធ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​ឯង​ស្លាប់!” ពេល​យើង​ឃើញ​ដូច្នេះ ធ្វើ​ឲ្យ​កំហឹង​របស់ យើង​កាន់​តែ​ឆេះ‌ឆួល​ឡើង​ថែម​ទៀត។


អ្នក​រាល់​គ្នា​ដែល​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដោយ​ញាប់‌ញ័រ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះអង្គ។ បងប្អូន​របស់​អ្នក​រាល់​គ្នា ស្អប់ និង​កាត់‌កាល់​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​គោរព​ព្រះអង្គ។ ពួក​គេ​ពោល​ថា “សូម​ព្រះ‌អម្ចាស់​សម្តែង សិរី‌រុងរឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណរ របស់​អ្នក​រាល់​គ្នា​ផង!”។ អ្នក​ទាំង​នោះ​មុខ​ជា​ត្រូវ​អាម៉ាស់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


«កូន​មនុស្ស​អើយ អស់​អ្នក​ដែល​រស់​លើ​គំនរ​បាក់​បែក ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល នាំ​គ្នា​ពោល​ថា: “កាល​លោក​អប្រាហាំ​នៅ​តែ​ម្នាក់​ឯង លោក​កាន់​កាប់​ស្រុក​នេះ​បាន​ទៅ​ហើយ ចុះ​ចំណង់​បើ​ពួក​យើង​ដែល​មាន​គ្នា​ច្រើន តើ​ពួក​យើង​ទទួល​ស្រុក​នេះ​មក​កាន់​កាប់​មិន​បាន​ឬ!”។


គេ​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​សាលា​ប្រជុំ* ហើយ​នៅ​ថ្ងៃ​ក្រោយ អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា នឹក​ស្មាន​ថា​ខ្លួន​គោរព​បម្រើ​ព្រះ‌ជាម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម