អេសាយ 49:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញរឹបអូសយកហើយ តើនរណាអាចដណ្ដើមយកមកវិញបាន? រីឯអ្នកដែលជនកំណាច ចាប់យកទៅហើយ តើនរណាអាចរំដោះបាន? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល24 តើអាចយករំពាពីមនុស្សខ្លាំងពូកែវិញបានឬ? តើអាចរំដោះឈ្លើយសឹកពីមនុស្សកាចសាហាវបានឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 តើអាចនឹងរឹបយករំពាពីអ្នកខ្លាំងពូកែ ឬរំដោះពួកឈ្លើយពីជនកំណាចបានឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 តើនឹងឆក់យករបឹបពីអ្នកខ្លាំងពូកែ ឬដោះពួកឈ្លើយ ដែលចាប់មកតាមច្បាប់ចេញបានឬទេ សូមមើលជំពូកអាល់គីតាប24 អ្វីៗដែលអ្នកចំបាំងដ៏ជំនាញរឹបអូសយកហើយ តើនរណាអាចដណ្ដើមយកមកវិញបាន? រីឯអ្នកដែលជនកំណាចចាប់យកទៅហើយ តើនរណាអាចរំដោះបាន? សូមមើលជំពូក |
ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ ត្រូវធ្លាក់ទៅក្នុងអន្ទាក់ ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ ខ្មាំងសត្រូវបានប្លន់ពួកគេ តែគ្មាននរណារំដោះពួកគេឡើយ ខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេ តែគ្មាននរណាអើពើទាមទាររបស់ទាំងនោះ ឲ្យពួកគេវិញដែរ។
យើងខ្ញុំជាទាសករមែន ប៉ុន្តែ ព្រះនៃយើងខ្ញុំពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះភ័ក្ត្រស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំសង់ព្រះដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឲ្យយើងខ្ញុំមានទីជម្រកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។
ហេតុនេះហើយបានជាយើងប្រគល់ ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជយភណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។
នីនីវេអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដុតកម្ទេចរទេះចម្បាំងរបស់អ្នក ឲ្យទៅជាផេះ។ ពួកយុវជនរបស់អ្នកនឹងស្លាប់ដោយមុខដាវ។ យើងនឹងបញ្ឈប់អ្នក លែងឲ្យរឹបអូសយក ទ្រព្យសម្បត្តិពីអ្នកដទៃ ហើយគេនឹងលែងឮសូរសំឡេងពួកប្រតិភូ របស់អ្នកទៀតដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។