អេសាយ 45:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះអម្ចាស់មានព្រះបន្ទូលទៅ ស្ដេចស៊ីរូស ដែលព្រះអង្គបាន ចាក់ប្រេងអភិសេកនោះថា៖ «យើងកាន់ដៃស្ដាំរបស់អ្នក យើងបង្ក្រាបប្រជាជាតិនានានៅចំពោះមុខអ្នក ហើយដកអាវុធពីស្ដេចទាំងឡាយ ព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខអ្នក រហូតតរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ព្រះយេហូវ៉ាមានបន្ទូលទៅកាន់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ គឺស៊ីរូសជាអ្នកដែលព្រះអង្គកាន់ដៃស្ដាំរបស់ទ្រង់ ដើម្បីបង្ក្រាបប្រជាជាតិនានានៅមុខទ្រង់ ហើយបន្ធូរខ្សែក្រវាត់របស់ពួកស្ដេច ដើម្បីបើកទ្វារនៅមុខទ្រង់ ហើយទ្វារក្រុងនឹងមិនបិទឡើយ—— ព្រះអង្គមានបន្ទូលទៅកាន់ទ្រង់ដូច្នេះថា៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់ព្រះបាទស៊ីរូស ដែលព្រះអង្គបានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលព្រះអង្គកាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ស៊ីរូស ដែលទ្រង់បានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលទ្រង់កាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយនឹងបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ សូមមើលជំពូកអាល់គីតាប1 អុលឡោះតាអាឡាមានបន្ទូលទៅ ស្ដេចស៊ីរូស ដែលទ្រង់បាន តែងតាំងនោះថា៖ «យើងកាន់ដៃស្ដាំរបស់អ្នក យើងបង្ក្រាបប្រជាជាតិនានានៅចំពោះមុខអ្នក ហើយដកអាវុធពីស្ដេចទាំងឡាយ ព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខអ្នក រហូតតរៀងទៅ។ សូមមើលជំពូក |
រួចប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងនឹងប្រើគេឲ្យទៅហៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ យើងនឹងដាក់បល្ល័ង្ករបស់នេប៊ូក្នេសាត្រង់កន្លែងកប់ថ្មនេះ ហើយនេប៊ូក្នេសាក៏ដំឡើងស្វេតច្ឆត្ររបស់ខ្លួននៅកន្លែងនេះដែរ។