អេសាយ 43:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងធ្វើឲ្យមានទឹក ក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើស សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 សត្វព្រៃនៃទីវាលនឹងលើកតម្កើងសិរីរុងរឿងដល់យើង គឺទាំងឆ្កែព្រៃ និងអូទ្រីស ពីព្រោះយើងបានផ្ដល់ទឹកនៅទីរហោស្ថាន ក៏បានផ្ដល់ទន្លេនៅវាលខ្សាច់ ដើម្បីឲ្យប្រជារាស្ត្ររបស់យើងជាអ្នកដែលត្រូវបានជ្រើសរើសរបស់យើង បានផឹកផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់យើង គឺទាំងចចក និងសត្វអូទ្រុសផង ពីព្រោះយើងឲ្យមានទឹកនៅក្នុងទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យប្រជារាស្ត្រយើង ជាពួកជ្រើសរើសនោះបានទឹកផឹក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ឯពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់អញ គឺទាំងចចក នឹងសត្វអូសទ្រីចផង ពីព្រោះអញឲ្យមានទឹកនៅក្នុងទីរហោស្ថាន នឹងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក សូមមើលជំពូកអាល់គីតាប20 សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងធ្វើឲ្យមានទឹក ក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើស សូមមើលជំពូក |
នៅគ្រានោះ នឹងមានចម្ការទំពាំងបាយជូរ ពាសពេញភ្នំ ផ្ដល់ទឹកទំពាំងបាយជូរដ៏ហូរហៀរ។ នៅតាមភ្នំតូចៗក៏មានហ្វូងសត្វយ៉ាងច្រើន ដែលផ្ដល់ទឹកដោះដ៏ហូរហៀរដែរ។ ទឹកនឹងហូរសាជាថ្មី នៅតាមជ្រោះទាំងប៉ុន្មាន ក្នុងស្រុកយូដា។ មានប្រភពទឹកមួយហូរចេញ ពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅស្រោចស្រពជ្រលងភ្នំស៊ីទីម។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។
ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និងជាព្រះមហាក្សត្រលើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជម្នះរួមជាមួយកូនចៀមដែរ»។