Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើង ហើយ​អ្នក​នោះ​ក៏​មក​ដល់។ នៅ​ទិស​ខាង​កើត គេ​គោរព​ឈ្មោះ​គាត់ គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា ដូច​គេ​ដើរ​ជាន់​ភក់ ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 យើង​បាន​ដាស់​ម្នាក់​ឡើង​ពី​ទិសខាងជើង ហើយ​អ្នកនោះ​ក៏​មក​។ អ្នកនោះ​ស្រែកហៅ​នាម​របស់យើង​ពី​តំបន់ថ្ងៃរះ ហើយ​ជាន់​ពួក​អ្នកដឹកនាំ​ដូច​ជាន់​ភក់ ក៏​ដូចជា​ជាងស្មូន​ជាន់​ដីឥដ្ឋ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 យើង​បាន​តាំង​ម្នាក់​ពី​ទិស​ខាង​ជើង​ឡើង អ្នក​នោះ​បាន​មក​ដល់​ហើយ អ្នក​នោះ​នឹង​អំពាវ‌នាវ​រក​ឈ្មោះ​យើង​ពី​ទិស​ខាង​កើត ក៏​នឹង​ញាំ‌ញី​ពួក​គ្រប់‌គ្រង ដូច​ជា​គេ​ជាន់​បាយអ ហើយ​ដូច​ជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 អញ​បាន​តាំង​ម្នាក់​ពី​ទិស​ខាង​ជើង​ឡើង អ្នក​នោះ​បាន​មក​ដល់​ហើយ អ្នក​នោះ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ​ពី​ទិស​ខាង​កើត ក៏​នឹង​ញាំ‌ញី​ពួក​គ្រប់‌គ្រង ដូច​ជា​គេ​ជាន់​បាយអ ហើយ​ដូច​ជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើង ហើយ​អ្នក​នោះ​ក៏​មក​ដល់។ ពី​ទិស​ខាង​កើត គាត់​គោរព​នាម​យើង គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា ដូច​គេ​ដើរ​ជាន់​ភក់ ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 41:25
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​កម្ទេច​ពួក​គេ​ឲ្យ​ម៉ដ្ត ដូច​ធូលី​ដី ទូលបង្គំ​ជាន់​ឈ្លី​ពួក​គេ​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។


យើង​ចាត់​ជន‌ជាតិ​អាស្ស៊ីរី​ឲ្យ​ទៅ​ធ្វើ​ទោស ប្រជា‌ជាតិ​ទមិឡ យើង​នឹង​នាំ​ពួក​គេ​ទៅ​វាយ​ប្រហារ​ប្រជា‌ជន ដែល​បាន​បង្ក​ឲ្យ​យើង​មាន​កំហឹង ពួក​គេ​នឹង​ប្លន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​ជាន់​ឈ្លី​ប្រជា‌ជាតិ​នេះ ដូច​គេ​ដើរ​ជាន់​ភក់​នៅ​តាម​ផ្លូវ។


ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច គឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯង មេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។ កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅ កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត ទាំង​អស់​គ្នា។


តើ​នរណា​បាន​ហៅ​អ្នក​ដែល​ត្រូវ​រក​យុត្តិធម៌ ឲ្យ​មក​ពី​ទិស​ខាង​កើត? តើ​នរណា​ឲ្យ​លោក​មាន​ជ័យ‌ជម្នះ លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រម​ទាំង​បង្ក្រាប​ស្ដេច​នានា? ដាវ​របស់​លោក​កម្ទេច​ពួក​គេ ឲ្យ​ទៅ​ជា​ធូលី​ដី ព្រួញ​របស់​លោក​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ ដូច​កម្ទេច​ចំបើង​ប៉ើង​តាម​ខ្យល់។


យើង​និយាយ​អំពី​ស្ដេច​ស៊ីរូស​ថា អ្នក​នេះ​ជា​មេ​ដឹក​នាំ​ដែល​យើង​បាន​តែង‌តាំង។ គាត់​នឹង​បំពេញ​អ្វីៗ​តាម​ចិត្ត ដែល​យើង​ប្រាថ្នា​ចង់​បាន គាត់​នឹង​បញ្ជា​ឲ្យ​គេ​សង់​ក្រុង​យេរូ‌សាឡឹម និង​ព្រះ‌វិហារ​ឡើង​វិញ”។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ ស្ដេច​ស៊ីរូស ដែល​ព្រះអង្គ​បាន ចាក់​ប្រេង​អភិសេក​នោះ​ថា៖ «យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក យើង​បង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នក ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយ ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នក រហូត​ត​រៀង​ទៅ។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នេះ​ហើយ​ដែល​លើក​ស្ដេច​ស៊ីរូស​ឡើង តាម​សេចក្ដី​សុចរិត​របស់​យើង យើង​ពង្រាប​ផ្លូវ​ទាំង​ប៉ុន្មាន​ឲ្យ​ស្ដេច​នោះ។ ស្ដេច​នោះ​នឹង​សង់​ក្រុង​របស់​យើង​ឡើង​វិញ ព្រម​ទាំង​បើក​ឲ្យ​ប្រជា‌ជន​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ស្រុក​វិញ ដោយ​មិន​បាច់​បង់​ពិន័យ ឬ​ក៏​ជូន​សគុណ​អ្វី​ឡើយ”។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ទុក្ខ​វេទនា​នឹង​មក​ពី​ទិស​ខាង​ជើង ហើយ​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ស្រុក


ប្រជា‌ជាតិ​មួយ​នៅ​ទិស​ខាង​ជើង លើក​ទ័ព​មក​វាយ​ក្រុង​បាប៊ី‌ឡូន ធ្វើ​ឲ្យ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​រស់​នៅ​ទៀត​ទេ គឺ​ទាំង​មនុស្ស ទាំង​សត្វ រត់​ចេញ​ពី​ទី​នោះ អស់​គ្មាន​សល់។


សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខ គេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ណា​បាត់​ហើយ?” ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដង គឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។


ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច ដែល​ជាន់​ឈ្លី​បច្ចា‌មិត្ត​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។ ពួក​គេ​វាយ​សម្រុក​ទៅ​លើ​ខ្មាំង ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។ រីឯ​ទ័ព​សេះ​របស់​ខ្មាំង​សត្រូវ នឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។


ទេវតា​ទី​ប្រាំ​មួយ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត ស្រាប់​តែ​ទឹក​រីង​អស់ ដើម្បី​ឲ្យ​ទន្លេ​ទៅ​ជា​ផ្លូវ​មួយ​ចាំ​ទទួល​ស្ដេច​នានា​មក​ពី​បូព៌ា​ប្រទេស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម