អេសាយ 37:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយអង្គទៀតនាមអេសារ-ហាដោន បានឡើងស្នងរាជ្យ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល38 ថ្ងៃមួយមានកើតឡើងដូច្នេះ: នៅពេលសានហេរីបកំពុងតែថ្វាយបង្គំក្នុងវិហាររបស់ព្រះនីសរូកជាព្រះរបស់ខ្លួន នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរ ជាបុត្ររបស់ទ្រង់បានធ្វើគុតទ្រង់ដោយដាវ ហើយគេចខ្លួនទៅដែនដីអារ៉ារ៉ាត។ ដូច្នេះ អេសារហាដោនបុត្ររបស់ទ្រង់ ក៏សោយរាជ្យជំនួសទ្រង់៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 ពេលទ្រង់កំពុងតែថ្វាយបង្គំនៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះនៃទ្រង់ នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរ ជាបុត្ររបស់ទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅឯស្រុកអារ៉ារ៉ាតទៅ នោះអេសារ-ហាដោន ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 រួចកាលទ្រង់កំពុងតែថ្វាយបង្គំ នៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះនៃទ្រង់ នោះអ័ឌរ៉ាម៉ាលេក នឹងសារេស៊ើរ ជាបុត្ររបស់ទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅឯស្រុកអារ៉ារ៉ាតទៅ នោះអេសារ-ហាដោន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។ សូមមើលជំពូកអាល់គីតាប38 ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរនាក់របស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានសម្លាប់ស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយនាក់ទៀតនាមអេសារ-ហាដោន បានឡើងស្នងរាជ្យ។ សូមមើលជំពូក |
ពេលនោះ ព្រះអម្ចាស់ចាត់ទេវតាមួយរូប ឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មាន ព្រមទាំងពួកមេបញ្ជាការ និងពួកមេទ័ព នៅក្នុងទីតាំងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី។ ស្ដេចវិលត្រឡប់ទៅស្រុកវិញ ទាំងអាម៉ាស់មុខ។ ស្ដេចចូលទៅក្នុងវិហារនៃព្រះរបស់ស្ដេច ហើយពេលនោះ បុត្របង្កើតរបស់ស្ដេចនាំគ្នាធ្វើគុតស្ដេចដោយមុខដាវ។
នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើព្រះជាម្ចាស់ ជាព្រះរបស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងពីជំនាន់ដែលព្រះចៅអេសារ-ហាដោន ជាស្ដេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។