Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គេ​ពោល​ថា: «អេសាយ​នេះ​ចង់​បង្រៀន​អ្វី? តើ​គាត់​ចង់​ពន្យល់​និមិត្ត​ហេតុ​របស់​គាត់ ប្រាប់​នរណា? តើ​គាត់​ចង់​បង្ហាត់​បង្រៀន កូន​ង៉ា​ដែល​គេ​ទើប​នឹង​ផ្ដាច់​ដោះ កូន​ង៉ា​ដែល​គេ​លែង​ឲ្យ​បៅ​នោះ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ពួកគេពោលថា​៖ “តើ​ព្រះអង្គ​នឹង​បង្រៀន​ចំណេះដឹង​ដល់​អ្នកណា​? តើ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អ្នកណា​យល់​ដំណឹង​? គឺ​អ្នកដែល​ទើបតែ​ផ្ដាច់ដោះ ជា​អ្នកដែល​ទើបតែ​យកចេញ​ពី​ដើមទ្រូង​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ តើ​ព្រះ‌អង្គ​នឹង​បង្រៀន​ចំណេះ​ដល់​អ្នក​ណា? តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​យល់​ដំណឹង? គឺ​ពួក​ដែល​ទើប​នឹង​លែង​បៅ ជា​ពួក​អ្នក​ដែល​ទើប​នឹង​ផ្តាច់​ដោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ តើ​ទ្រង់​នឹង​បង្រៀន​ចំណេះ​ដល់​អ្នក​ណា តើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​យល់​ដំណឹង គឺ​ពួក​ដែល​ទើប​នឹង​លែង​បៅ ជា​ពួក​អ្នក​ដែល​ទើប​នឹង​ផ្តាច់​ដោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គេ​ពោល​ថា: «អេសាយ​នេះ​ចង់​បង្រៀន​អ្វី? តើ​គាត់​ចង់​ពន្យល់​និមិត្ត​ហេតុ​របស់​គាត់ ប្រាប់​នរណា? តើ​គាត់​ចង់​បង្ហាត់​បង្រៀន កូន​ង៉ា​ដែល​គេ​ទើប​នឹង​ផ្ដាច់​ដោះ កូន​ង៉ា​ដែល​គេ​លែង​ឲ្យ​បៅ​នោះ​ឬ?

សូមមើលជំពូក ចម្លង




អេសាយ 28:9
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ ទូលបង្គំ​សុខ​ចិត្ត​នៅ​ស្ងៀម​ស្ងាត់ ទូលបង្គំ​មាន​ចិត្ត​ស្ងប់ ដូច​កូន​ក្មេង​នៅ​ជាប់​នឹង​ទ្រូង​ម្ដាយ គឺ​ទូលបង្គំ​បាន​ស្កប់​ចិត្ត​ដូច​កូន​ក្មេង​ស្កប់​ចិត្ត នៅ​ជិត​ម្ដាយ​យ៉ាង​នោះ​ដែរ។


ក៏​ប៉ុន្តែ អ្នក​ពុំ​ព្រម​ឲ្យ​យើង​ប្រដែ‌ប្រដៅ​សោះ ហើយ​ក៏​មិន​ព្រម​ទទួល​យក​ពាក្យ​យើង​ដែរ។


អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាចព្រះ‌អម្ចាស់


ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ របស់​លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។


ព្រះ‌ជាម្ចាស់​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ព្រះអង្គ​បង្ហាត់​បង្រៀន​គាត់។


នៅ​គ្រា​មាន​អាសន្ន ព្រះ‌អម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​អ្នក​រាល់​គ្នា នៅ​ពេល​ខ្វះ​ខាត ព្រះអង្គ​នឹង​ប្រទាន​ទឹក​ឲ្យ​អ្នក​រាល់​គ្នា។ ព្រះអង្គ​ដែល​បង្រៀន​អ្នក លែង​ពួន​នឹង​អ្នក​ទៀត​ហើយ អ្នក​នឹង​ឃើញ​ព្រះអង្គ​ផ្ទាល់​ភ្នែក។


ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ អ៊ីស្រា‌អែល ដែល​បាន​លោះ​អ្នក មាន​ព្រះ‌បន្ទូល​ថា: យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ប្រៀន‌ប្រដៅ​អ្នក​អំពី​អ្វី​ដែល​មាន ប្រយោជន៍​ដល់​អ្នក យើង​ណែ‌នាំ​អ្នក​ឲ្យ​ដើរ​ក្នុង​មាគ៌ា ដែល​អ្នក​កំពុង​តែ​ដើរ។


ព្រះ‌ជា‌អម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយ ពាក្យ​សម្ដី​ជា​សិស្ស ដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្ត មនុស្ស​ដែល​អស់​សង្ឃឹម។ រៀង​រាល់​ព្រឹក ព្រះអង្គ​រំឭក​ដាស់‌តឿន​ខ្ញុំ ហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។


ប្រជា‌ជន​តប​ថា តើ​នរណា​ជឿ សេចក្ដី​ដែល​គេ​ប្រាប់​យើង? តើ​ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធិ‌បារមី ចំពោះ​នរណា?


យើង​ជា​ព្រះ‌អម្ចាស់​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក ដោយ​ខ្លួន​យើង​ផ្ទាល់ ហើយ​កូន​ចៅ​របស់​អ្នក នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ដូច​ត​ទៅ: តើ​អ្នក​រាល់​គ្នា​យល់​មេរៀន​នេះ​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​យល់​ព្រម​ធ្វើ​តាម​ពាក្យ​របស់​យើង​ឬ​ទេ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


គឺ​ពួក​ព្យាការី​នាំ​គ្នា​ថ្លែង​ពាក្យ ក្នុង​នាម​ព្រះ​ក្លែង‌ក្លាយ ក្រុម​បូជា‌ចារ្យ​គិត​តែ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ពេញ​ចិត្ត​នឹង អំពើ​ទាំង​នោះ​ណាស់! ទៅ​អនាគត តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ យ៉ាង​ណា​ទៀត?»។


តើ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​នរណា តើ​នរណា​ជួយ​ពន្យល់​ពួក​គេ​ឲ្យ​ស្ដាប់​ខ្ញុំ ដ្បិត​ពួក​គេ​ធ្វើ​ជា​ថ្លង់ ហើយ​មិន​អាច​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បាន​ទេ។ ពេល​ខ្ញុំ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់ ពួក​គេ​បែរ​ជា​នាំ​គ្នា​សើច​ចំអក គឺ​ពួក​គេ​មិន​ចូល​ចិត្ត​ឮ​ឡើយ។


នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែនដី ទូលបង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះអង្គ​បាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះអង្គ​ឡើយ»។


គឺ​ស្រប​តាម​សេចក្ដី​ដែល​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី ដែល​យើង​និយាយ​ប្រាប់? តើ​ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធិ‌បារមី ឲ្យ​នរណា​ឃើញ?»។


ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​យាង​មក​ក្នុង​ពិភព​លោក ប៉ុន្តែ មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។


ចូរ​ប្រាថ្នា​ចង់​បាន​ព្រះ‌បន្ទូល ដូច​ទារក​ដែល​ទើប​នឹង​កើត​ប្រាថ្នា​ចង់​បាន​ទឹក​ដោះ​សុទ្ធ ដើម្បី​ឲ្យ​បងប្អូន​បាន​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌បន្ទូល​នេះ និង​ទទួល​ការ​សង្គ្រោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម