Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 រីឯ​ស្រូវ​វិញ គាត់​មិន​កិន​ទេ គឺ​គាត់​គ្រាន់​តែ​បោក​បែន​ប៉ុណ្ណោះ តែ​មិន​មែន​បោក​បែន​រហូត​ឡើយ។ គាត់​បរ​រទេះ​សេះ​បញ្ជាន់​ស្រូវ​នោះ តែ​គាត់​មិន​កិន​វា​ឲ្យ​ទៅ​ជា​ម្សៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ស្រូវសម្រាប់ធ្វើនំប៉័ង​ត្រូវតែ​កិនម៉ដ្ដ ប៉ុន្តែ​គេ​មិន​បញ្ជាន់ឥតឈប់ឈរ​ជារៀងរហូត​នោះ​ទេ​។ ទោះបីជា​បរ​កង់​រទេះ​លើ​វា​ក៏ដោយ ក៏​សេះ​របស់គេ​មិន​កិន​វា​ម៉ដ្ដ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ឯ​ស្រូវ​សម្រាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​រហូត​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯ​ស្រូវ​សំរាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់​វិញ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​ជា​ដរាប​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 រីឯ​ស្រូវ​វិញ គាត់​មិន​កិន​ទេ គឺ​គាត់​គ្រាន់​តែ​បោក​បែន​ប៉ុណ្ណោះ តែ​មិន​មែន​បោក​បែន​រហូត​ឡើយ។ គាត់​បរ​រទេះ​សេះ​បញ្ជាន់​ស្រូវ​នោះ តែ​គាត់​មិន​កិន​វា​ឲ្យ​ទៅ​ជា​ម្សៅ​ទេ។

សូមមើលជំពូក ចម្លង




អេសាយ 28:28
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ អ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែន ឥឡូវ​នេះ អ្វីៗ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង ខ្ញុំ​ក៏​យក​មក​ប្រកាស ជា​ដំណឹង​ដល់​អ្នក​រាល់​ដែរ!។


ពេល​បេះ​សណ្ដែក បេះ​ល្ង​រួច​ហើយ គាត់​យក​ឈើ​មក​វាយ​គ្រាប់​សណ្ដែក និង​យក​រំពាត់​មក​វាយ​គ្រាប់​ល្ង គឺ​គាត់​មិន​យក​រនាស់​មក​រាស់​សណ្ដែក ឬ​ក៏​យក​រទេះ​មក​បរ​ពី​លើ​ល្ង​ឡើយ។


គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ណែ‌នាំ ដំបូន្មាន​របស់​ព្រះអង្គ​គួរ​ឲ្យ​កោត​សរសើរ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ក្រៃ‌លែង។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​កែ​តម្រង់​ទូលបង្គំ​ផង! សូម​កែ​តម្រង់​ទូលបង្គំ ដោយ​អធ្យាស្រ័យ គឺ​កុំ​ប្រើ​ព្រះ‌ពិរោធ​ឡើយ ក្រែង​លោ​ទូលបង្គំ​ត្រូវ​វិនាស​សូន្យ​ទៅ។


យើង​បញ្ជា​ឲ្យ​គេ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែល ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ដូច​គេ​រែង​យក​ថ្ម​ចេញ​ពី​អង្ករ។ សូម្បី​តែ​ក្រួស​តូច​មួយ ក៏​មិន​ឲ្យ​ជ្រុះ​ដល់​ដី​ដែរ។


ពួក​គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌អម្ចាស់: រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ថ្វាយ​នៅ​មុខ​ព្រះ‌ពន្លា។


លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​ស្រូវ វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។


ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បងប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម