Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 26:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ឱ​ព្រះ‌អម្ចាស់​អើយ! ស្ត្រី​មាន​ផ្ទៃ​ពោះ​ហៀប​នឹង​សម្រាល​កូន ស្រែក​ថ្ងូរ ដោយ​ឈឺ​ចុក​ចាប់​យ៉ាង​ណា យើង​ខ្ញុំ​ក៏​ស្រែក​ថ្ងូរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់ ព្រះអង្គ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ព្រះយេហូវ៉ា​អើយ ដូចដែល​ស្ត្រី​មានផ្ទៃពោះ​ដែល​រៀបនឹង​សម្រាលកូន នាង​ឈឺចុកចាប់យ៉ាងខ្លាំង ហើយ​ស្រែកថ្ងូរ​ដោយ​ការឈឺពោះឆ្លងទន្លេ​យ៉ាងណា យើងខ្ញុំ​ក៏យ៉ាងនោះដែរ នៅ​ចំពោះ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឱ​ព្រះ‌យេហូវ៉ា​អើយ ស្ត្រី​មាន​គភ៌​ដែល​ហៀប​នឹង​សម្រាល នាង​ឈឺ​ចាប់ ហើយ​ស្រែក​ដោយ​ឈឺ​ជា​ខ្លាំង​យ៉ាង​ណា យើង​ខ្ញុំ​ក៏​ស្រែក​នៅ​ចំពោះ​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឱ​ព្រះ‌យេហូវ៉ា​អើយ ស្ត្រី​មាន​គភ៌​ដែល​ហៀប​នឹង​សំរាល នាង​ឈឺ‌ចាប់ ហើយ​ស្រែក​ដោយ​ឈឺ​ជា​ខ្លាំង​យ៉ាង​ណា ឯ​យើង​ខ្ញុំ​ក៏​ដូច្នោះ នៅ​ចំពោះ​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ឱអុលឡោះ‌តាអាឡា​អើយ! ស្ត្រី​មាន​ផ្ទៃ​ពោះ​ហៀប​នឹង​សំរាល​កូន ស្រែក​ថ្ងូរ ដោយ​ឈឺ​ចុក​ចាប់​យ៉ាង​ណា យើង​ខ្ញុំ​ក៏​ស្រែក​ថ្ងូរ​ចំពោះ ទ្រង់​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 26:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ត្រី​ថា៖ «នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះ យើង​នឹង​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នាង​នឹង​សម្រាល​កូន​ទាំង​ឈឺ​ចុក​ចាប់។ តណ្ហា​ជំរុញ​នាង​ឲ្យ​ត្រូវ​ការ​ប្ដី តែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។


ដ្បិត​គេ​ភ័យ​ញាប់‌ញ័រ ហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សម្រាល​កូន


ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួន ដូច​ស្ត្រី​ដែល​កំពុង​តែ​សម្រាល​កូន។ ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ស្រឡាំង‌កាំង ហើយ​មុខ​របស់​គេ ពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់ សព្វ​សព៌ាង្គ​កាយ ខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សម្រាល​កូន។ ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្ត រក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។


ពួក​គេ​ជម្រាប​លោក​ដូច​ត​ទៅ៖ «ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​អាសន្ន ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌ‌កម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​ទេ។


ចូរ​ស៊ើប‌សួរ ហើយ​ពិនិត្យ​មើល​ចុះ តើ​ប្រុសៗ​ធ្លាប់​មាន​ផ្ទៃ​ពោះ​ឬ​ទេ? ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រុសៗ​ទាំង​អស់ យក​ដៃ​ឱប​ពោះ​របស់​ខ្លួន ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ផ្ទៃ​មុខ​របស់​ពួក​គេ​ស្លេក‌ស្លាំង?


យើង​ឮ​សំឡេង​ថ្ងូរ​ដូច​សំឡេង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន ជា​សំឡេង​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កូន​ដំបូង គឺ​សំឡេង​ថ្ងូរ​របស់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន ដែល​លើក​ដៃ​ប្រណម្យ​រក​គេ​ជួយ ដោយ​ពោល​ថា “ខ្ញុំ​វេទនា​ណាស់! ខ្ញុំ​មុខ​ជា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ពេជ្ឈ‌ឃាត!”»។


«យើង​ខ្ញុំ​បាន​ឮ​ដំណឹង​នេះ យើង​ខ្ញុំ​ក៏​ទន់​ដៃ​ទន់​ជើង ភ័យ​តក់‌ស្លុត និង​ឈឺ​ចាប់​ដូច​ស្ត្រី​កំពុង​សម្រាល​កូន។


ពេល​ស្ត្រី​ម្នាក់​ហៀប​ឆ្លង​ទន្លេ នាង​តែង​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ដល់​ពេល​ដែល​នាង​ត្រូវ​ឈឺ​ចាប់ លុះ​ដល់​សម្រាល​កូន​រួច​ហើយ នាង​ក៏​ភ្លេច​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​អស់​រលីង នាង​សប្បាយ​ចិត្ត ព្រោះ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។


ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្តិ‌ភាព​ហើយ! មាន​សន្តិ‌សុខ​ហើយ!” ពេល​នោះ មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សម្រាល​កូន​ដែរ។


ស្ត្រី​នោះ​មាន​ផ្ទៃ​ពោះ ហើយ​កំពុង​ស្រែក​ឈឺ​ចុក​ចាប់ ហៀប​នឹង​សម្រាល​បុត្រ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម