Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 18:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មុន​ពេល​រដូវ​ចម្រូត នៅ​ពេល​ទំពាំង‌បាយជូរ​ឈប់​ផ្កា គឺ​ពេល​ផ្កា​ទំពាំង‌បាយជូរ​ក្លាយ​ទៅ​ជា​ផ្លែ ហើយ​ពេល​ផ្លែ​នោះ​ទុំ គេ​យក​កាំបិត​មក​កាប់​មែក និង​លួស​ធាង​វា​ចោល​យ៉ាង​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 មុន​រដូវច្រូតកាត់ កាល​ផ្ការីក​រុះរោយ ហើយ​ផ្កា​ក្លាយទៅជា​ផ្លែទំពាំងបាយជូរ​ទុំ ព្រះអង្គ​នឹង​កាប់​មែក​ដោយ​កណ្ដៀវ ក៏​នឹង​លះ​ខ្នែង​ចេញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​កាល​មុន​រដូវ​ប្រមូល​ផល កាល​ផ្កា​បាន​រោយ​រុះ ហើយ​ក្តឹប​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ធំ​ឡើង​ដរាប​ដល់​ទុំ ព្រះ‌អង្គ​នឹង​យក​កាំបិត​កាត់​ទង ហើយ​កាត់​ខ្នែង​ចេញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​កាល​មុន​រដូវ​ប្រមូល​ផល កាល​ផ្កា​បាន​រោយ​រុះ ហើយ​ក្តឹប​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ធំ​ឡើង​ដរាប​ដល់​ទុំ នោះ​ទ្រង់​នឹង​យក​កាំបិត​កាត់​ទង ហើយ​នឹង​កាត់​ខ្នែង​ចេញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 មុន​ពេល​រដូវ​ចម្រូត នៅ​ពេល​ទំពាំង‌បាយជូរ​ឈប់​ផ្កា គឺ​ពេល​ផ្កា​ទំពាំង‌បាយជូរ​ក្លាយ​ទៅ​ជា​ផ្លែ ហើយ​ពេល​ផ្លែ​នោះ​ទុំ គេ​យក​កាំបិត​មក​កាប់​មែក និង​លួស​ធាង​វា​ចោល​យ៉ាង​ណា

សូមមើលជំពូក ចម្លង




អេសាយ 18:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ ដើម​ទំពាំង‌បាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!


ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​ឲ្យ​យើង កូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញ ទំពាំង‌បាយជូរ​របស់​យើង ដែល​កំពុង​តែ​ចេញ​ផ្កា។


នៅ​គ្រា​នោះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​កាប់​កម្ទេច​មែក​ទាំង‌ឡាយ​ចោល ព្រះអង្គ​នឹង​ផ្ដួល​រំលំ​ដើម​ឈើ​ខ្ពស់ៗ ហើយ​កាប់​ដើម​ឈើ​ដែល​នៅ​ខ្ពស់​ជាង​គេ ឲ្យ​ធ្លាក់​ចុះ​មក​ដី។


ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អាទិករ​របស់​ពួក​គេ លែង​អាណិត​មេត្តា​ពួក​គេ ព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មក លែង​អត់‌ឱន​ដល់​ពួក​គេ​ទៀត​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម