អេសាយ 16:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់ ជ្រកកោនជាមួយបងប្អូនផង! សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ! ពេលណាចប់ការសង្កត់សង្កិន និងការសម្លាប់រង្គាល ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 សូមឲ្យពួកអ្នកដែលត្រូវបានបណ្ដេញចេញរបស់យើង គឺម៉ូអាប់ បានរស់នៅបណ្ដោះអាសន្នក្នុងចំណោមអ្នក សូមធ្វើជាទីលាក់កំបាំងដល់ពួកគេ ពីអ្នកបំផ្លាញផង”។ កាលណាអ្នកសង្កត់សង្កិនអស់ទៅ ការបំផ្លាញបានចប់ ហើយអ្នកជាន់ឈ្លីបានវិនាសពីទឹកដីនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ចូរឲ្យជនភាសខ្លួននៃសាសន៍ម៉ូអាប់ អាស្រ័យនៅជាមួយអ្នកចុះ ចូរគ្របបាំងគេឲ្យរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ចូរឲ្យពួករបស់អញ ដែលត្រូវពង្រាត់នោះ បានអាស្រ័យនៅជាមួយនឹងឯងចុះ ចំណែកពួកម៉ូអាប់ ចូរឲ្យឯងធ្វើជាទីគ្របបាំងឲ្យគេបានពួនរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ទៅ ការបំផ្លាញបានឈប់ស្ងប់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ សូមមើលជំពូកអាល់គីតាប4 សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់ ជ្រកកោនជាមួយបងប្អូនផង! សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ! ពេលណាចប់ការសង្កត់សង្កិន និងការសម្លាប់រង្គាល ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក សូមមើលជំពូក |
រីឯជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗ ក៏ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនទុកប្រជាជនមួយចំនួនដែលនៅសេសសល់ ឲ្យរស់ក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើអ្នកទាំងនោះដែរ។