Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រៃ​របស់​គេ​នៅ​សល់​ដើម​ឈើ​តែ​បន្តិច‌បន្តួច សូម្បី​តែ​កូន​ក្មេង​ក៏​អាច​រាប់​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 រីឯ​សំណល់​នៃ​ដើមឈើ​ពី​ព្រៃ​របស់ទ្រង់​នឹង​មាន​ចំនួនតិច សូម្បីតែ​កូនក្មេង​ក៏​អាច​កត់​វា​ទុក​បាន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឯ​សំណល់​ដើម​ឈើដែល​សល់​នៅ​ក្នុង​ព្រៃ​របស់​គេ នឹង​បាន​តិច​ណាស់ បាន​ជា​កូន​ក្មេង​នឹង​អាច​កត់​ទុក​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​សំណល់​ដើម​ឈើ ដែល​សល់​នៅ​ក្នុង​ព្រៃ​របស់​គេ នោះ​នឹង​បាន​តិច​ណាស់ ដល់​ម៉្លេះ​បាន​ជា​កូន​ក្មេង​នឹង​អាច​កត់​ទុក​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ព្រៃ​របស់​គេ​នៅ​សល់​ដើម​ឈើ​តែ​បន្តិច‌បន្តួច សូម្បី​តែ​កូន​ក្មេង​ក៏​អាច​រាប់​អស់​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 10:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​សល់​តិច‌តួច​បំផុត គឺ​ពិបាក​រក​ជាង​រក​មាស​ទឹក​ដប់ និង​មាស​ដ៏​ល្អ​បំផុត ទៅ​ទៀត។


ទាហាន​បាញ់​ធ្នូ​ដ៏​ពូកែ​របស់​ស្រុក​កេដារ នឹង​នៅ​សល់​តែ​មួយ​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។


រីឯ​ព្រៃ​ព្រឹក្សា​នឹង​ត្រូវ​ហិន‌ហោច ដោយ‌សារ​ព្រឹល ហើយ​ទីក្រុង​នឹង​រលំ​ខ្ទេច‌ខ្ទី​អស់។


ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង ពេល​គេ​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។


មនុស្ស​មួយ​ចំនួន​តូច ដែល​គេច​ផុត​ពី​មុខ​ដាវ​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។ ដូច្នេះ ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​ទាំង​ប៉ុន្មាន ពី​ចំណោម​អស់​អ្នក​ដែល​មក​រស់​នៅ​ស្រុក​អេស៊ីប​នេះ មុខ​ជា​ដឹង​ថា ពាក្យ​របស់​នរណា​បាន​សម្រេច​ជា​រូប​រាង តើ​ពាក្យ​របស់​យើង ឬ​ពាក្យ​របស់​ពួក​គេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម