Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 1:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយ ចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អម្ចាស់! អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​អាក្រក់ ដូច​ប្រជា‌ជន​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅ របស់​ព្រះ​នៃ​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ពួក​អ្នកដឹកនាំ​សូដុម​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​! ប្រជាជន​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀងត្រចៀក​នឹង​សេចក្ដីប្រៀនប្រដៅ​របស់​ព្រះ​នៃយើង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឱ​ពួក​គ្រប់‌គ្រង​លើក្រុង​សូដុម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឱ​ពួក​គ្រប់‌គ្រង​លើ​ក្រុង​សូដុំម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយ ចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់អុលឡោះ‌តាអាឡា! អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​អាក្រក់ ដូច​ប្រជា‌ជន​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅ របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង!

សូមមើលជំពូក ចម្លង




អេសាយ 1:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ក្រុង​សូដុម​សុទ្ធ​តែ​ជា​ជន​ពាល ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។


មេ​ដឹក​នាំ​ក្រុង​យេរូ‌សាឡឹម ដែល​ចូល​ចិត្ត​តែ​និយាយ​ចំអក​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដូច​ត​ទៅ:


ឫក‌ពា​របស់​ពួក​គេ​សម្តែង​ឲ្យ​ឃើញ​ថា ពួក​គេ​មាន​ទោស ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុម គឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស ឥត​លាក់‌លៀម​សោះ​ឡើយ។ ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង!


ប្រជា‌ជន​នេះ​ជា​ប្រជា‌ជន​ដែល​ចេះ​តែ​បះ‌បោរ ពួក​គេ​សុទ្ធ​តែ​ជា​កូន​អកតញ្ញូ ដែល​ពុំ​ព្រម​ស្ដាប់​ដំបូន្មាន​របស់​ព្រះ‌អម្ចាស់​ទេ។


ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​យើង ព្រះអង្គ​ប្រទាន​ច្បាប់​ទម្លាប់​មក​យើង ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​យើង មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង។


ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខីភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​ព្រះ‌បន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។


រីឯ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ យើង​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​និយម​ការ​កុហក ពួក​គេ​លើក​ទឹក​ចិត្ត​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដូច្នេះ គ្មាន​នរណា​អាច​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ របស់​ខ្លួន​បាន​ឡើយ។ ចំពោះ​យើង ពួក​គេ​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា អ្នក​ក្រុង​សូដុម ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ក៏​ប្រៀប​ដូច​ជា អ្នក​ក្រុង​កូម៉ូរ៉ា​ដែរ។


គឺ​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​យូដា ជន‌ជាតិ​អេដុម ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​ពួក​អ្នក​កោរ​ជើង​សក់ ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ដ្បិត​ប្រជា‌ជាតិ​ទាំង​នោះ​ពុំ​បាន​កាត់​ស្បែក​ទេ។ សូម្បី​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​ពុំ​បាន​ធ្វើ​ពិធី​កាត់​ស្បែក ដើម្បី​ប្រគល់​ចិត្ត​គំនិត​មក​យើង​ដែរ»។


«កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ព្រះ‌បន្ទូល ប្រឆាំង​នឹង​ពួក​ព្យាការី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ចូរ​ប្រាប់​ពួក​ព្យាការី​ដែល​បាន​ទស្សន៍‌ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ថា: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!។


ឥឡូវ​នេះ ស្រី​ពេស្យា​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!


បង​ស្រី​របស់​នាង​គឺ​សាម៉ារី ដែល​ស្ថិត​នៅ​ខាង​ជើង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ។ ប្អូន​ស្រី​របស់​នាង​គឺ​សូដុម ដែល​ស្ថិត​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ។


សូដុម ជា​ប្អូន​ស្រី​របស់​នាង មាន​កំហុស​ដូច​ត​ទៅ​នេះ គឺ​សូដុម និង​ស្រុក​ភូមិ​មាន​អំនួត គេ​មាន​អាហារ​បរិភោគ​ហូរ‌ហៀរ គេ​សម្ងំ​យក​សុខ​តែ​ឯង គឺ​ឥត​រវី‌រវល់​ជួយ​មនុស្ស​ទុគ៌ត និង​ជន​ក្រីក្រ​ឡើយ។


ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ «យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ជា​ពូជ​អំបូរ ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប។


ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេល​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល តើ​នរណា​មិន​ថ្លែង​ព្រះ‌បន្ទូល​នេះ?


«កូន​ចៅ​អ៊ីស្រា‌អែល​អើយ យើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាង ជន‌ជាតិ​អេត្យូ‌ពី​ទេ។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យើង​ក៏​បាន​នាំ​ជន‌ជាតិ​ភីលីស្ទីន ចេញ​ពី​ស្រុក​កាប់‌ថោរ ព្រម​ទាំង​នាំ​ជន‌ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ពួក​មេ​ដឹក​នាំ​កូន​ចៅ​លោក​យ៉ាកុប និង​ពួក​អ្នក​គ្រប់‌គ្រង​លើ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ! អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ច្បាប់។


មួយ​វិញ​ទៀត ព្យាការី​អេសាយ​ក៏​បាន​ថ្លែង​ទុក​ជា​មុន​មក​ថា: ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ មិន​បាន​ទុក​កូន​ចៅ​យើង​មួយ​ចំនួន ឲ្យ​នៅ​សល់​ទេ នោះ​យើង​នឹង​វិនាស​ទៅ​ដូច​ជា​អ្នក​ក្រុង​សូដុម ហើយ​យើង​ក៏​ប្រៀប​បី​ដូច​ជា​អ្នក​ក្រុង កូម៉ូរ៉ា​ដែរ​ ។


ចំណែក​ឯ​ពួក​គេ​វិញ ពួក​គេ​ប្រៀប​ដូច​ជា អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា ហើយ​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរ ដែល​មាន​ផ្លែ​ល្វីង និង​មាន​ជាតិ​ពុល។


សាក‌សព​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទុក​ចោល​នៅ​តាម​ទី​ផ្សារ ក្នុង​ក្រុង​ដ៏​ធំ​នោះ ជា​ក្រុង​ដែល​មាន​ឈ្មោះ​ជា​និមិត្ត‌រូប ថា “សូដុម” ឬ​“អេស៊ីប” គឺ​នៅ​ក្រុង​នោះ​ហើយ​ដែល​គេ​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម