Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 2:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អក​ស្រា​ដល់​ពួក​ណាសា‌រីត* អ្នក​រាល់​គ្នា​ហាម​ពួក​ព្យាការី​មិន​ឲ្យ ថ្លែង​ពាក្យ​ក្នុង​នាម​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ពួក​ណាសារីត ផឹក​ស្រា ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា "កុំ​ទាយ​ឡើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ប៉ុន្តែ ឯង​រាល់​គ្នា​ឲ្យ​ពួក​ន៉ាសារីត​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​វិញ ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អក​ស្រា​ដល់​ពួក​ណាសា‌រីត អ្នក​រាល់​គ្នា​ហាម​ពួក​ណាពី​មិន​ឲ្យ ថ្លែង​ពាក្យ​ក្នុង​នាម​យើង

សូមមើលជំពូក ចម្លង




អេម៉ុស 2:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បំបិទ​មាត់​ហោរា​ថា “កុំ​ទាយ​អី” ហើយ​ប្រាប់​គ្រូ​ទស្សន៍‌ទាយ​ថា “កុំ​ទស្សន៍‌ទាយ​ការ​ពិត ចូរ​ពោល​តែ​ពាក្យ​បញ្ចើច‌បញ្ចើ និង​រឿង​ប្រឌិត​ប៉ុណ្ណោះ​បាន​ហើយ!


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​អ្នក​ភូមិ​អាណា‌ថោត ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ដោយ​ពោល​មក​ខ្ញុំ​ថា “កុំ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌អម្ចាស់​ឡើយ បើ​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ស្លាប់​ដោយ​ដៃ​ពួក​យើង​មិន​ខាន!”។


ខ្ញុំ​បាន​យក​ឪទិន​មួយ​ដែល​មាន​ស្រា​ពេញ ព្រម​ទាំង​ពែង​ជា​ច្រើន មក​ដាក់​នៅ​មុខ​ពួក​រេកាប ទាំង​ពោល​ថា “សូម​អញ្ជើញ​ពិសា!”


កុំ​ទាយ​នៅ​បេត‌អែល​នេះ​ទៀត​ឲ្យ​សោះ ដ្បិត​ទី​នេះ​ជា​ទីសក្ការៈ​របស់​ស្ដេច និង​ជា​វិហារ​ហ្លួង»។


រីឯ​លោក​វិញ លោក​ហាម​ខ្ញុំ​មិន​ឲ្យ​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​មិន​ឲ្យ​ខ្ញុំ​ស្ដី​បន្ទោស​ពូជ‌ពង្ស​លោក​អ៊ីសាក។ សូម​លោក​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ:


មាន​អ្នក​ខ្លះ​ពោល​ថា: “កុំ​ចេះ​តែ​និយាយ​ព្រោក‌ប្រាជ្ញ​បែប​នេះ! កុំ​ពោល​ថា ពួក​យើង​គេច​មិន​ផុត​ពី ភាព​អាម៉ាស់​នោះ​ឡើយ!


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស ឬ​ស្ត្រី​ណា​ម្នាក់ សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត*​ថ្វាយ​ព្រះ‌អម្ចាស់


អ្នក​នោះ​ត្រូវ​តម​សុរា និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិភោគ​ទឹក​ខ្មេះ​ធ្វើ​អំពី​ស្រា​ទំពាំង‌បាយជូរ ឬ​ទឹក​ខ្មេះ​ធ្វើ​ពី​គ្រឿង​ស្រវឹង​ផ្សេង​ទៀត ហើយ​ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំង‌បាយជូរ បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ​ស្រស់ ឬ​ក្រៀម​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម