Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អូបាឌា 1:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 នៅ​ថ្ងៃ​ដែល​ខ្មាំង​កៀរ​កង​កម្លាំង​របស់ អ៊ីស្រា‌អែល​ទៅ​ជា​ឈ្លើយ នៅ​ពេល​ដែល​សាសន៍​ដទៃ​ចូល​តាម​ទ្វារ ក្រុង​យេរូ‌សាឡឹម រឹប​អូស​យក​អ្វីៗ​ក្នុង​ទីក្រុង​ចាប់​ឆ្នោត​ចែក​គ្នា អ្នក​ក៏​នៅ​ទី​នោះ ហើយ​ប្រព្រឹត្ត​ដូច​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នៅ​ថ្ងៃ​ដែល​អ្នក​បាន​ឈរ​មើល នៅ​ថ្ងៃ​ដែល​ពួក​ប្រទេសក្រៅ​បាន​ចាប់​យក ទ្រព្យ​សម្បត្តិ​របស់​គេ​ទៅ ហើយ​ពួក​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ រួច​ចាប់​ឆ្នោត​យក​ក្រុង​យេរូ‌សាឡិម នោះ​អ្នក​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នៅ​ថ្ងៃ​នោះ ដែល​ឯង​បាន​ឈរ​មើល ក្នុង​កាល​ដែល​ពួក​អ្នក​ដទៃ​បាន​ចាប់​យក​កំឡាំង​របស់​គេ​ទៅ ហើយ​មាន​សាសន៍​ដទៃ​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ បោះ​ឆ្នោត​ចាប់​យក​ក្រុង​យេរូ‌សាឡិម នោះ​ឯង​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 នៅ​ថ្ងៃ​ដែល​ខ្មាំង​កៀរ​កង​កម្លាំង​របស់ អ៊ីស្រ‌អែល​ទៅ​ជា​ឈ្លើយ នៅ​ពេល​ដែល​សាសន៍​ដទៃ​ចូល​តាម​ទ្វារ ក្រុង​យេរូ‌សាឡឹម រឹប​អូស​យក​អ្វីៗ​ក្នុង​ទីក្រុង​ចាប់​ឆ្នោត​ចែក​គ្នា អ្នក​ក៏​នៅ​ទី​នោះ ហើយ​ប្រព្រឹត្ត​ដូច​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង




អូបាឌា 1:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ កៀរ​ប្រជា‌ជន​នៅ​សេស‌សល់​ក្នុង​ទីក្រុង អស់​អ្នក​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​បណ្ដា‌ជន​ដែល​នៅ​សេស‌សល់​យក​ទៅ​ជា​ឈ្លើយ​សឹក។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​នូវ​អំពើ​ដែល​ជន‌ជាតិ​អេដុម បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡឹម​រលំ​នោះ​ឡើយ គឺ​ពួក​គេ​ពោល​ថា: «ចូរ​កម្ទេច​ក្រុង​នេះ​ទៅ! ចូរ​កម្ទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។


ពេល​ណា​អ្នក​ជួប​ចោរ អ្នក​សេព‌គប់​ជា​មួយ​គេ​ភ្លាម ហើយ​អ្នក​តែងតែ​ចូល​ដៃ ជា​មួយ​ជន​ផិត​ក្បត់​ទៀត​ផង។


ពួក​គេ​ពិភាក្សា​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ គេ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ


គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​អ៊ីស្មា‌អែល ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​ហា‌ការេន


អ្នក​បាន​ពោល​ថា “ប្រជា‌ជាតិ​ទាំង​ពីរ និង​ស្រុក​ទាំង​ពីរ​នេះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ ដូច្នេះ ពួក​យើង​ត្រូវ​ទៅ​ចាប់​យក!”។ ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ស្រុក​នោះ។


ពួក​គេ​យក​ប្រជា‌រាស្ត្រ​របស់​យើង ទៅ​ចាប់​ឆ្នោត​ចែក​គ្នា ពួក​គេ​យក​ក្មេង​ប្រុសៗ​ទៅ​បង់​ថ្លៃ​ស្រី​ពេស្យា ពួក​គេ​លក់​ក្មេង​ស្រីៗ ដើម្បី​ទិញ​ស្រា​ផឹក។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​កាសា​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ចាប់​ប្រជា‌ជន​ទាំង​ភូមិៗ យក​ទៅ​លក់​ឲ្យ​ជន‌ជាតិ​អេដុម។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ទីរ៉ុស​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​ប្រគល់​ប្រជា‌ជន​ទាំង​ភូមិៗ ឲ្យ​ពួក​អេដុម​កៀរ​យក​ទៅ ដោយ​ឥត​គោរព​សន្ធិ‌សញ្ញា ដែល​ខ្លួន​បាន​ចុះ​ជា​មួយ​អ៊ីស្រា‌អែល​ឡើយ។


ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​នរ-‌អាម៉ូន ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដែរ។ ទារក​របស់​គេ​ត្រូវ​ខ្មាំង​ជាន់​សម្លាប់​នៅ​តាម​ផ្លូវ ពួក​អ្នក​ធំ​របស់​គេ​ត្រូវ​ខ្មាំង​ចាប់​ឆ្នោត​ចែក​គ្នា មេ​ដឹក​នាំ​របស់​គេ​ជាប់​ច្រវាក់​ទាំង​អស់​គ្នា។


ហេតុ‌ការណ៍​កើត​មាន​ដូច្នេះ បណ្ដាល​មក​ពី ពួក​គេ​មាន​អំនួត ពួក​គេ​ត្មះ‌តិះ‌ដៀល ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម