ហូសេ 7:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 យើងបានបណ្ដុះបណ្ដាល និងចម្រើនកម្លាំងឲ្យពួកគេ ប៉ុន្តែ ពួកគេនាំគ្នារិះគិតគម្រោងអាក្រក់ ប្រឆាំងនឹងយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ទោះបើយើងបានបង្ហាត់ ហើយចម្រើនកម្លាំងដៃគេក៏ដោយ ក៏គេនៅតែបង្កើតគម្រោងអាក្រក់ប្រឆាំងនឹងយើងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ទោះបើអញបានវាយផ្ចាល ឬចំរើនកំឡាំងដៃគេក្តី គង់តែគេបង្កើតការកំណាចទាស់នឹងអញដែរ សូមមើលជំពូកអាល់គីតាប15 យើងបានបណ្ដុះបណ្ដាល និងចំរើនកម្លាំង ឲ្យពួកគេ ប៉ុន្តែ ពួកគេនាំគ្នារិះគិតគម្រោងអាក្រក់ ប្រឆាំងនឹងយើង។ សូមមើលជំពូក |
ប៉ុន្តែ ព្រះអម្ចាស់ប្រណីសន្ដោសដល់កូនចៅអ៊ីស្រាអែល ព្រះអង្គអាណិតអាសូរ និងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះពួកគេ ដោយយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ព្រះអង្គមិនសព្វព្រះហឫទ័យបំផ្លាញពួកគេទេ ហើយរហូតដល់ពេលនេះ ព្រះអង្គក៏មិនបោះបង់ចោលពួកគេឲ្យទៅឆ្ងាយពីព្រះអង្គដែរ។