Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 4:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​ពេល​ថ្ងៃ អ្នក​នឹង​ជំពប់​ដួល នៅ​ពេល​យប់ ព្យាការី​ជំពប់​ដួល​ជា​មួយ​អ្នក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម្ដាយ​របស់​អ្នក ត្រូវ​វិនាស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​នឹង​ត្រូវ​ជំពប់​ដួល​នៅ​ពេល​ថ្ងៃ ហោរា​ក៏​នឹង​ជំពប់​ដួល​ជា​មួយ​អ្នក នៅ​ពេល​យប់​ដែរ យើង​នឹង​បំផ្លាញ​ម្តាយ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ហេតុ​នោះ ឯង​នឹង​ត្រូវ​ចំពប់​ទាំង​ថ្ងៃ ហើយ​ហោរា​នឹង​ចំពប់​ជា​មួយ​នឹង​ឯង នៅ​ពេល​យប់​ដែរ អញ​នឹង​បំផ្លាញ​ទាំង​ម្តាយ​ឯង​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​ពេល​ថ្ងៃ អ្នក​នឹង​ជំពប់​ដួល នៅ​ពេល​យប់ ណាពី​ជំពប់​ដួល​ជា​មួយ​អ្នក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម្ដាយ​របស់​អ្នក ត្រូវ​វិនាស​ដែរ។

សូមមើលជំពូក ចម្លង




ហូសេ 4:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: លិខិត​បញ្ជាក់​ថា យើង​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា? តើ​យើង​លក់​អ្នក​រាល់​គ្នា ដើម្បី​សង​បំណុល​នរណា? យើង​បាន​លក់​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​បាន​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​បះ‌បោរ!


យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ត្រី​មេម៉ាយ​ច្រើន​ជាង គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។ យើង​នឹង​នាំ​មហន្ត‌រាយ​មក​លើ​ពួក​គេ ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ គឺ​មក​លើ​ម្ដាយ​របស់​ទាហាន​ដែល​នៅ​ក្មេង យើង​ធ្វើ​ឲ្យ​ស្ត្រី​នោះ​តក់‌ស្លុត ញ័រ​រន្ធត់។


នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការី: ព្រោះ​តែ​ព្រះ‌អម្ចាស់ និង​ព្រះ‌បន្ទូល​ដ៏វិសុទ្ធ ចិត្ត​ខ្ញុំ​ប្រេះ​ឆា ឆ្អឹង​របស់​ខ្ញុំ​រញ្ជួយ​ញាប់‌ញ័រ ខ្ញុំ​ប្រៀប​បាន​នឹង​មនុស្ស​ស្រវឹង​ស្រា ដើរ​ទ្រេត​ទ្រោត។


ក្រុង​បាប៊ី‌ឡូន​ជា​ម្ដាយ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ។ បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ អន់​ជាង​គេ​បំផុត ទឹក​ដី​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ដី​ហួត‌ហែង និង​ជា​ព្រៃ​ល្បោះ»។


«កូន​មនុស្ស​អើយ អ្នក​ទាំង​នោះ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ តើ​ពួក​គេ​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​ឲ្យ​ឬ?


ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅ ដ្បិត​នាង​មិន​មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ! ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ពេស្យា ចេញ​ពី​មុខ​របស់​ខ្លួន ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ក្បត់​ប្ដី ចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ!


ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យា ស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​អ្នក​ទាំង​នោះ​ឲ្យ​ខ្ញុំ​មាន​បាយ​ទឹក រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ ព្រម​ទាំង​ប្រេង និង​ស្រា​ផង។


អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង អ៊ីស្រា‌អែល និង​អេប្រាអ៊ីម ជំពប់​ដួល ព្រោះ​តែ​កំហុស​របស់​ខ្លួន ហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។


ខ្ញុំ​កម្ចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។


«នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយ​ចេញ​ពី​ស្រុក ហើយ​គ្មាន​នរណា​នឹក​នា​ដល់​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ទៀត​ឡើយ។ យើង​ក៏​បំបាត់​ព្យាការី​ក្លែង‌ក្លាយ និង​វិញ្ញាណ​មិន​បរិសុទ្ធ​របស់​ពួក​គេ​ឲ្យ​អស់​ពី​ស្រុក​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ គឺ​ស្ត្រី​អ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម