Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 2:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យា ស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​អ្នក​ទាំង​នោះ​ឲ្យ​ខ្ញុំ​មាន​បាយ​ទឹក រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ ព្រម​ទាំង​ប្រេង និង​ស្រា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ម្តាយ​របស់​គេ​បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា គឺ​អ្នក​ដែល​បាន​ពរ​ពោះគេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ ដ្បិត​នាង​បាន​ពោល​ថា "ខ្ញុំ​នឹង​ទៅ​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​គេ​បាន​ឲ្យ​នំបុ័ង ឲ្យ​ទឹកមក​ខ្ញុំ គេ​ឲ្យ​រោម​ចៀម ខ្លូត‌ទេស ប្រេង និង​ស្រា​មក​ខ្ញុំ​ទៀត​ផង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​ម្តាយ​វា​បាន​ប្រព្រឹត្ត​ការ​កំផិត គឺ​អ្នក​ដែល​បាន​ឲ្យ​វា​កើត​ឡើង បាន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​ហើយ ដ្បិត​នាង​បាន​ថា អញ​នឹង​ទៅ​តាម​ពួក​សហាយ​អញ ជា​អ្នក​ដែល​តែង​ឲ្យ​នំបុ័ងនឹង​ទឹក​មក​អញ ព្រម​ទាំង​រោម​ចៀម ខ្លូត‌ទេស ប្រេង នឹង​គ្រឿង​ផឹក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យា ស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​អ្នក​ទាំង​នោះ​ឲ្យ​ខ្ញុំ​មាន​បាយ​ទឹក រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ ព្រម​ទាំង​ប្រេង និង​ស្រា​ផង។

សូមមើលជំពូក ចម្លង




ហូសេ 2:5
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​ដូច​ម្ដេច​បាន​ជា​បុរី​ដ៏​ស្មោះ​ត្រង់ បែរ​ជា​ខូច អស់​បែប​នេះ? ពី​មុន នៅ​ក្នុង​ទីក្រុង មាន​ពេញ​ដោយ​យុត្តិធម៌ សេចក្ដី​សុចរិត​ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​គ្រប់‌គ្រង សុទ្ធ​តែ​ជា​ឃាតក!


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: លិខិត​បញ្ជាក់​ថា យើង​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា? តើ​យើង​លក់​អ្នក​រាល់​គ្នា ដើម្បី​សង​បំណុល​នរណា? យើង​បាន​លក់​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​បាន​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​បះ‌បោរ!


យូដា​អើយ អ្នក​មាន​ព្រះ​ច្រើន​ដូច​ចំនួន​ក្រុង! យេរូ‌សាឡឹម​អើយ អ្នក​មាន​អាសនៈ​សម្រាប់​សែន​ព្រះ​បាល​ដ៏​គួរ​ឲ្យ​អាម៉ាស់ ច្រើន​ដូច​ចំនួន​ផ្លូវ!»។


ប្រសិន​បើ​អ្នក​នឹក​គិត​ថា “ហេតុ​អ្វី​បាន​ជា ព្រឹត្តិ‌ការណ៍​នេះ​កើត​មាន​ចំពោះ​ខ្ញុំ?” នោះ​តោង​ដឹង​ថា ខ្មាំង​សត្រូវ​បក​កេរ‌ខ្មាស​របស់​អ្នក និង​រំលោភ​លើ​អ្នក​ដូច្នេះ ព្រោះ​តែ​អ្នក​មាន​កំហុស​ដ៏​ច្រើន​ឥត​គណនា។


តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ អ្នក​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​យើង។ អ្នក​បាន​ពោល​ថា: “ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ទាសករ​ទៀត​ទេ!”។ អ្នក​បាន​ផិត​ក្បត់​យើង ទៅ​ថ្វាយ‌បង្គំ​ព្រះ​នានា​នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។


យេរូ‌សាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅ ក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវី‌រវល់​នឹង​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​វិនាស​អន្តរាយ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។


ឥឡូវ​នេះ ស្រី​ពេស្យា​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!


យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​សហាយ​របស់​នាង។ ពួក​គេ​នឹង​កម្ទេច​ខ្ទម ព្រម​ទាំង​កន្លែង​ដែល​នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ពួក​គេ​នឹង​យក​សម្លៀក‌បំពាក់ និង​គ្រឿង​អលង្ការ​ចេញ​ពី​នាង ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។


នៅ​ថ្ងៃ​ដែល​នាង​កើត គេ​មិន​បាន​កាត់​ផ្ចិត​នាង​ទេ គេ​មិន​បាន​យក​ទឹក​មក​លាង​សម្អាត​នាង គេ​មិន​បាន​យក​អំបិល មក​លាប​នាង ហើយ​គេ​ក៏​មិន​បាន​យក​សំពត់​មក​រុំ​នាង​ដែរ។


ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​ហូសេ ចាប់​ផ្ដើម​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់ មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់!»។


ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅ ដ្បិត​នាង​មិន​មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ! ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ពេស្យា ចេញ​ពី​មុខ​របស់​ខ្លួន ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ក្បត់​ប្ដី ចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ!


នាង​ពុំ​បាន​យល់​ថា គឺ​យើង​ឯ‌ណេះ​ទេ ដែល​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ឲ្យ​នាង យើង​ក៏​ផ្ដល់​មាស​ប្រាក់​ជា​ច្រើន​ដល់​នាង​ដែរ តែ​នាង បែរ​ជា​យក​របស់​ទាំង​នោះ​សែន ព្រះ​បាល​ទៅ​វិញ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​រួមរ័ក​ជា​មួយ​ស្រី​ដែល​មាន​គូ​ស្នេហ៍ ជា​ស្រី​ផិត​ក្បត់​នេះ​សា​ជា​ថ្មី​ចុះ ចូរ​ស្រឡាញ់​នាង ដូច​ព្រះ‌អម្ចាស់​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រា‌អែល ទោះ​បី​ពួក​គេ​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​ចូល​ចិត្ត​នំ​ទំពាំង‌បាយជូរ ក៏​ដោយ»។


នៅ​ពេល​ថ្ងៃ អ្នក​នឹង​ជំពប់​ដួល នៅ​ពេល​យប់ ព្យាការី​ជំពប់​ដួល​ជា​មួយ​អ្នក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម្ដាយ​របស់​អ្នក ត្រូវ​វិនាស​ដែរ។


សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេ តែ​អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យ ស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។


«ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែល ដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថាន យើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នា ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។ ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គម្រក់ ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើម ដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។


នៅ​ថ្ងៃ​នោះ ស្រី​ក្រមុំ​ដ៏​ស្អាតៗ និង​កំលោះៗ នឹង​អស់​កម្លាំង​ដួល ដោយ​ស្រេក​ទឹក។


ថ្ងៃ​មួយ ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​គ្នា ដើម្បី​ធ្វើ​បុណ្យ​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​របស់​គេ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌ដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម