Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 2:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​ថ្ងៃ​នោះ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ជា​មួយ​សត្វ​ព្រៃ បក្សា‌បក្សី និង​សត្វ​លូន​វារ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​របស់​យើង យើង​នឹង​កាច់​បំបាក់​ធ្នូ និង​ដាវ មិន​ឲ្យ​មាន​សង្គ្រាម​ក្នុង​ស្រុក​ទៀត​ទេ គឺ​យើង​នឹង​ឲ្យ​ពួក​គេ​ដេក​យ៉ាង​សុខ​ស្រួល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​ថ្ងៃ​នោះ យើង​ក៏​នឹង​តាំង​សញ្ញា​មួយ​ឲ្យ​គេ ជា​មួយ​សត្វ​ព្រៃ សត្វ​ហើរ​លើ​អាកាស និង​សត្វ​លូន​វារ​លើ​ដី។ យើង​នឹង​បំបាត់​ធ្នូ ដាវ និង​សង្គ្រាម​ចេញ​ពី​ស្រុក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ដេក​យ៉ាង​សុខ​សាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នៅ​ថ្ងៃ​នោះអញ​ក៏​នឹង​តាំង​សញ្ញា​ឲ្យ​គេ ជា​មួយ​នឹង​សត្វ​នៅ​ផែនដី នឹង​សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​លូន​វា​នៅ​ដី​ផង អញ​នឹង​បំបាក់​ធ្នូ នឹង​ដាវ ហើយ​ធ្វើ​ឲ្យ​ការ​សង្គ្រាម​បាត់​ចេញ​ពី​ស្រុក​ទៅ ឲ្យ​គេ​បាន​ដេក​ទៅ​ដោយ​សុខ‌សាន្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នៅ​ថ្ងៃ​នោះ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ជា​មួយ​សត្វ​ព្រៃ បក្សា‌បក្សី និង​សត្វ​លូន​វារ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​របស់​យើង យើង​នឹង​កាច់​បំបាក់​ធ្នូ និង​ដាវ មិន​ឲ្យ​មាន​សង្គ្រាម​ក្នុង​ស្រុក​ទៀត​ទេ គឺ​យើង​នឹង​ឲ្យ​ពួក​គេ​ដេក​យ៉ាង​សុខ​ស្រួល។

សូមមើលជំពូក ចម្លង




ហូសេ 2:18
27 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខ មហន្ត‌រាយ ការ​អត់​ឃ្លាន សត្វ​សាហាវ​មិន​ធ្វើ​ឲ្យ​លោក​ភ័យ​ខ្លាច។


ស្រែ​ចម្ការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្ម ហើយ​គ្មាន​សត្វ​សាហាវ​មក​យាយី​លោក​ទេ។


សត្វ​ព្រៃ និង​សត្វ​ស្រុក ព្រម​ទាំង​បក្សា‌បក្សី និង​សត្វ​លូន​វារ​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!


ព្រះអង្គ​ឲ្យ​ខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី ព្រះអង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កន្លែង​ស្ងាត់ នៅ​ក្បែរ​មាត់​ទឹក ។


គឺ​ព្រះអង្គ​បញ្ឈប់​សង្គ្រាម​នៅ​លើ សកល​លោក​ទាំង​មូល ព្រះអង្គ​កាច់​បំបាក់​ធ្នូ និង​លំពែង ហើយ​ដុត​រទេះ​ចម្បាំង​ចោល​អស់។


ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង


ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​ព្រហើន ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង។


ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង​ប្រជា‌ជាតិ​នានា ព្រះអង្គ​នឹង​សម្រុះ‌សម្រួល​ជាតិ​សាសន៍​ជា​ច្រើន ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន មក​រំលាយ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​មក​រំលាយ​ធ្វើ​ជា​កណ្ដៀវ។ ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង ប្រជា‌ជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហាត់​រៀន​ធ្វើ​សង្គ្រាម​ដែរ។


នៅ​ថ្ងៃ​នោះ ក្នុង​ស្រុក​យូដា គេ​នឹង​ច្រៀង​បទ​ចម្រៀង​ដូច​ត​ទៅ: «យើង​មាន​ក្រុង​មួយ​ដ៏​រឹង‌មាំ ព្រះ‌អម្ចាស់​ប្រទាន​ការ​សង្គ្រោះ​មក​យើង ទុក​ជា​កំពែង និង​ជញ្ជាំង ការពារ​យើង។


ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅ ក្នុង​កន្លែង​ស្ងប់​ស្ងាត់ គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណ ហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។


ស្វាមី​របស់​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក! ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ព្រះ​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌ជាម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


ពេល​នោះ ចចក និង​កូន​ចៀម នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។ រីឯ​សត្វ​ពស់ វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។ គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


នៅ​រជ្ជកាល​របស់​ស្ដេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ថ្វាយ​ព្រះ‌នាម​ស្ដេច​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​អស់​សង្ឃឹម! យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​វិល​ត្រឡប់ មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ យើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា ពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ​សឹក។ កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញ គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។


នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ក្រុង​យេរូ‌សាឡឹម​នឹង​មាន​សន្តិ‌សុខ។ គេ​នឹង​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ពួក​គេ យើង​នឹង​កម្ចាត់​សត្វ​សាហាវ​ចេញ​ឲ្យ​អស់​ពី​ទឹក​ដី​នេះ។ ហ្វូង​ចៀម​របស់​យើង​នឹង​ស្នាក់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដេក​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ។


«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​កុក​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុក​ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ!


នៅ​ថ្ងៃ​នោះ ព្រះអង្គ​ដាក់​ព្រះ‌បាទា លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។ ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។ ចំហៀង​ភ្នំ​ម្ខាង​កម្រើក​ទៅ​ខាង​ជើង ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។


ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ លើ​ផែនដី​ទាំង​មូល។ នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ គឺ​មាន​តែ​ព្រះ‌នាម​ព្រះអង្គ​ប៉ុណ្ណោះ។


«នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើន នឹង​ជំពាក់​ចិត្ត​លើ​យើង ជា​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក។


នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


ព្រះអង្គ​នឹង​យក​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីម យក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា អំពី​សន្តិ‌ភាព។ ព្រះអង្គ​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាង ទៅ​សមុទ្រ​ម្ខាង​ទៀត ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម