Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 13:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ឥឡូវ​នេះ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ដោយ​យក​ប្រាក់​មក​សូន​ធ្វើ​រូប​បដិមា តាម​ទេព‌កោសល្យ​របស់​ខ្លួន សម្រាប់​ថ្វាយ‌បង្គំ។ រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ជាង ប៉ុន្តែ ពួក​គេ​នាំ​គ្នា​ពោល​ថា “យើង​ត្រូវ​ធ្វើ​យញ្ញ‌បូជា​មនុស្ស​ថ្វាយ​ព្រះ​នេះ!” តើ​មនុស្ស​អាច​ថើប​រូប​គោ​ដូច្នេះ​កើត​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឥឡូវ​នេះ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប គេ​សិត​ធ្វើ​រូប​សម្រាប់​ខ្លួន​គេ គឺ​គេ​យក​ប្រាក់​របស់​គេ​មក​សិត​ធ្វើ​រូប តាម​ទេព​កោសល្យ​របស់​ខ្លួន ដែល​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា "ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ទៅ!"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​ឥឡូវ​នេះ គេ​ធ្វើ​បាប​រឹត‌តែ​ច្រើន​ឡើង​ជានិច្ច គេ​បាន​យក​ប្រាក់​របស់​គេ​សិត​ធ្វើ​ជា​រូប គឺ​ជា​រូប​ព្រះ​តាម​យោបល់​របស់​ខ្លួន សុទ្ធ​តែ​ជា​ស្នាដៃ​នៃ​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ឥឡូវ​នេះ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ដោយ​យក​ប្រាក់​មក​សូន​ធ្វើ​រូប​បដិមា តាម​ទេព‌កោសល្យ​របស់​ខ្លួន សម្រាប់​ថ្វាយ‌បង្គំ។ រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ជាង ប៉ុន្តែ ពួក​គេ​នាំ​គ្នា​ពោល​ថា “យើង​ត្រូវ​ធ្វើ​យញ្ញ‌បូជា​មនុស្ស​ជូន​ព្រះ​នេះ!” តើ​មនុស្ស​អាច​ថើប​រូប​គោ​ដូច្នេះ​កើត​ឬ?

សូមមើលជំពូក ចម្លង




ហូសេ 13:2
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ យើង​នឹង​ទុក​ជីវិត​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​អស់​អ្នក​ដែល​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល ហើយ​មិន​បាន​ថើប​ព្រះ​នេះ​ទេ»។


លោក​ទាំង​នោះ​ពោល​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​នាំ​ឈ្លើយ​សឹក​មក​ទី​នេះ​ឡើយ! អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​ឲ្យ​ពួក​យើង​មាន​ទោស​យ៉ាង​ធ្ងន់​ចំពោះ​ព្រះ‌អម្ចាស់ ថែម​ពី​លើ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់‌ធ្ងរ ដែល​ពួក​យើង​កំពុង​តែ​មាន​នេះ​ស្រាប់! ព្រះ‌អម្ចាស់​កំពុង​តែ​ព្រះ‌ពិរោធ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ!»។


ស្ដេច​ពុំ​បាន​សារ‌ភាព​កំហុស​ដូច​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតា បាន​សារ‌ភាព​នោះ​ឡើយ គឺ​ព្រះ‌បាទ​អាំម៉ូន​ប្រព្រឹត្ត​អំពើ​បាប​ជាង​បិតា​ទៅ​ទៀត។


ចូរ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌រាជ​បុត្រ ក្រែង​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌ពិរោធ​របស់​ព្រះអង្គ នឹង​ឆេះ‌ឆួល​ឡើង​យ៉ាង​ឆាប់ៗ។ អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!


យើង​មិន​ដឹង​ថា ត្រូវ​វាយ​ប្រដៅ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ណា​ទៀត​ទេ ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​បះ‌បោរ ប្រឆាំង​នឹង​យើង​ជានិច្ច។ ក្បាល​របស់​អ្នក​រាល់​គ្នា​របួស​សព្វ​ទី​កន្លែង ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ជំងឺ​ដែរ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: កូនៗ​ដែល​ចេះ​តែ​បះ‌បោរ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ពួក​គេ​បាន​ធ្វើ​តាម​គម្រោង‌ការ ដែល​យើង​មិន​បាន​គ្រោង​ទុក ពួក​គេ​បាន​ចង​សម្ពន្ធ‌មិត្ត ផ្ទុយ​ពី​ឆន្ទៈ​របស់​យើង ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។


រីឯ​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​រូប​ទាំង​នោះ នឹង​ត្រូវ​អាម៉ាស់ ដ្បិត​អ្នក​ឆ្លាក់​រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស។ ទុក​ឲ្យ​ពួក​គេ​ប្រមូល​គ្នា ឲ្យ​គេ​ជួប‌ជុំ​គ្នា​ទៅ ពួក​គេ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​អាម៉ាស់​មុខ។


អ្នក​សេស‌សល់​ពី​ប្រជា‌ជាតិ​នានា​អើយ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ចូរ​នាំ​គ្នា​ខិត​ចូល​មក​ជិត។ អស់​អ្នក​ដែល​សែង​ព្រះ​របស់​ខ្លួន​ធ្វើ​ពី​ឈើ ហើយ​បួង‌សួង​ព្រះ​ដែល​មិន​អាច​សង្គ្រោះ សុទ្ធ​តែ​ជា​មនុស្ស​ឥត​ដឹង​អ្វី​ទាំង​អស់។


មាន​អ្នក​ខ្លះ​ចាក់​មាស​អស់​ពី​ថង់​របស់​ខ្លួន ពួក​គេ​ថ្លឹង​ប្រាក់ ហើយ​ជួល​ជាង​មាស​ឲ្យ​សិត​ធ្វើ​រូប​ព្រះ រួច​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយ‌បង្គំ​រូប​នោះ។


អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​នឹក​ចាំ​អំពី​ការ​នេះ ចូរ​ភ្ញាក់​រឭក ហើយ​រិះគិត​ពិចារណា​ឡើង។


រួច​គេ​យក​ប្រាក់ និង​មាស​ស្រោប​ពី​លើ។ បន្ទាប់​មក គេ​យក​ដែក​គោល និង​ញញួរ មក​ដំ​ភ្ជិត​រូប​នោះ​កុំ​ឲ្យ​រង្គើ។


ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នា ដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ


ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រជា‌ជន ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​វង្វេង​ចេញ​ពី​យើង ហើយ​ចេះ​តែ​មាន​ចិត្ត​សាវា​ដូច្នេះ? ពួក​គេ​នៅ​តែ​ឈ្លក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ពួក​គេ​ពុំ​ព្រម​វិល​ត្រឡប់​មក​វិញ​ទេ!។


ពី​ដើម ប្រជា‌ជន​អ៊ីស្រា‌អែល ប្រៀប​ដូច​ជា​ចម្ការ​ទំពាំង‌បាយជូរ ដែល​ដុះ​ទ្រុប‌ទ្រុល ហើយ​បង្កើត​ផ្លែ​ជា​ច្រើន។ ប៉ុន្តែ ផ្លែ​ចម្រើន​ឡើង​យ៉ាង​ណា ចំនួន​អាសនៈ​សម្រាប់​ព្រះ​ក្លែង‌ក្លាយ ក៏​កើន​ឡើង​ច្រើន​យ៉ាង​នោះ​ដែរ។ ស្រុក​របស់​គេ​កាន់​តែ​ល្អ​យ៉ាង​ណា គេ​ក៏​តុប‌តែង​ស្តូប​សម្រាប់​ព្រះ​ក្លែង‌ក្លាយ កាន់​តែ​ល្អ​ឡើងៗ​យ៉ាង​នោះ​ដែរ។


អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់‌ស្លុត ព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរព នៅ​បេត-‌អាវេន ប្រជា‌ជន និង​ពួក​បូជា‌ចារ្យ​ដែល​គោរព​បូជា រូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។ ទុក​ឲ្យ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅ ព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញ ពី​ចំណោម​ពួក​គេ។


យើង បាន​ហៅ​គេ​មក​យ៉ាង​ណា គេ​ក៏​ងាក​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ប្រជា‌ជន​របស់​យើង​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា សែន​ព្រះ​បាល​ទាំង‌ឡាយ ហើយ​ដុត​គ្រឿង​ក្រអូប​ជា​សក្ការៈ​បូជា ចំពោះ​រូប​បដិមា។


សង្គ្រាម​នឹង​បំផ្លិច‌បំផ្លាញ​ក្រុង​របស់​ពួក​គេ ព្រម​ទាំង​រំលំ​កំពែង​ការពារ​ក្រុង ហើយ​កម្ទេច​អ្វីៗ​ទាំង​អស់។ នេះ​ហើយ​ជា​លទ្ធ‌ផល​នៃ​នយោ‌បាយ របស់​អ៊ីស្រា‌អែល។


ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរ យើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះ ដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា “ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។ មាន​តែ​ព្រះអង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យ អាណិត‌អាសូរ​ដល់​ជន​កំព្រា។


នាង​ពុំ​បាន​យល់​ថា គឺ​យើង​ឯ‌ណេះ​ទេ ដែល​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ឲ្យ​នាង យើង​ក៏​ផ្ដល់​មាស​ប្រាក់​ជា​ច្រើន​ដល់​នាង​ដែរ តែ​នាង បែរ​ជា​យក​របស់​ទាំង​នោះ​សែន ព្រះ​បាល​ទៅ​វិញ។


បើ​អេប្រាអ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ទុក​ឲ្យ​គេ​ចូល​រួម​ទៅ!


ពួក​គេ​តែង​តាំង​ស្ដេច ដោយ​ឥត​សាក​សួរ​យើង ហើយ​តែង​តាំង​មេ​ដឹក​នាំ​ពី​ក្រោយ​ខ្នង​យើង។ ពួក​គេ​យក​មាស​ប្រាក់​របស់​ខ្លួន ទៅ​សូន​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ត្រូវ​វិនាស។


អ្នក​ក្រុង​សាម៉ារី​អើយ ចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ!។ កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើ អ្នក​ក្រុង​សាម៉ារី តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅ ដោយ​ឥត​សៅហ្មង?


រូប​គោ​នោះ​កើត​ចេញ​មក​ពី​អ៊ីស្រា‌អែល មាន​ជាង​ឆ្លាក់​វា គឺ​វា​មិន​មែន​ជា​ព្រះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​រូប​គោ​របស់​សាម៉ារី នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ជា​ពុំ‌ខាន។


ឥឡូវ​នេះ មើល! អ្នក​រាល់​គ្នា​ចង់​យក​តម្រាប់​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ជា​ពូជ​មនុស្ស​បាប។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឬ?


តើ​ព្រះ‌ជា‌ម្ចាស់​តប​ទៅ​លោក​វិញ​ដូច​ម្ដេច? គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​បាន​បម្រុង​ទុក​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ អ្នក​ទាំង​នេះ​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល​ឡើយ»។


ក៏​ប៉ុន្តែ ដោយ​អ្នក​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ អ្នក​កំពុង​តែ​សន្សំ​ទោស ទុក​សម្រាប់​ថ្ងៃ​ព្រះ‌ជា‌ម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ ជា​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​សម្តែង​ការ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌


រីឯ​មនុស្ស​អាក្រក់ និង​អ្នក​បោក​ប្រាស់​វិញ គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ ទាំង​នាំ​អ្នក​ផ្សេង​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។


លោក​សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​លោក​ឱប​លោក​សូល ទាំង​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង*​អភិសេក​លោក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះអង្គ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម