ហូសេ 12:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 «ប៉ុន្តែ យើងជាព្រះអម្ចាស់ យើងជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីបមក។ យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទម សាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 យើងបាននិយាយទៅកាន់ពួកហោរា គឺយើងនេះហើយដែលសម្ដែង ឲ្យឃើញនិមិត្តកាន់តែច្រើន ក៏បានប្រើរឿងប្រៀបធៀបតាមរយៈពួកហោរាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ប៉ុន្តែអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯង ចាប់តាំងពីនៅស្រុកអេស៊ីព្ទមក អញនឹងធ្វើឲ្យឯងបាននៅក្នុងបារាំម្តងទៀត ដូចនៅគ្រាបុណ្យមុតមាំ សូមមើលជំពូកអាល់គីតាប10 «ប៉ុន្តែ យើងជាអុលឡោះតាអាឡា យើងជាម្ចាស់របស់អ្នកតាំងពីស្រុកអេស៊ីបមក។ យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទម សាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់។ សូមមើលជំពូក |
លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលបានផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គ ដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។
ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។