ហាបាគុក 1:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 គ្មាននរណាគោរពក្រឹត្យវិន័យ រីឯយុត្តិធម៌ ក៏គ្មាននរណាធ្វើតាមដែរ មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ហេតុដូច្នេះ បញ្ញត្តិច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត លែងមានយុត្តិធម៌ទៀតហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ហេតុដូច្នេះ បញ្ញត្តច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត បានជាសេចក្ដីយុត្តិធម៌ចេញមកខូចហើយ។ សូមមើលជំពូកអាល់គីតាប4 គ្មាននរណាគោរពហ៊ូកុំ រីឯយុត្តិធម៌ ក៏គ្មាននរណាធ្វើតាមដែរ មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។ សូមមើលជំពូក |
បពិត្រព្រះអម្ចាស់ ព្រះអង្គសុចរិតពន់ពេកណាស់ ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ ជាមួយព្រះអង្គបានទេ។ ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ព្រះអង្គ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុងចម្រើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?