សេផានា 1:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 យើងនឹងលើកដៃប្រហារស្រុកយូដា និងប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម យើងនឹងកម្ទេចអ្វីៗដែលគេនៅតែប្រើប្រាស់ សម្រាប់គោរពព្រះបាល ព្រមទាំងលែងឲ្យមាននរណានឹកនាដល់ ពួកអាចារ្យ និងពួកបូជាចារ្យរបស់ ព្រះនោះទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 យើងនឹងលូកដៃទៅទាស់នឹងស្រុកយូដា ហើយទាស់នឹងពួកអ្នកនៅ ក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់សំណល់របស់ព្រះបាលចេញពីទីនេះ ព្រមទាំងឈ្មោះពួកសង្ឃដែលបម្រើរូបព្រះ រួមជាមួយពួកសង្ឃ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 អញនឹងលូកដៃទៅលើស្រុកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់ផ្តិលសំណល់របស់ព្រះបាល ពីទីនេះចេញ ព្រមទាំងឈ្មោះពួកអ្នកធ្វើការងារចំពោះរូបព្រះជាមួយនឹងពួកសង្ឃផង សូមមើលជំពូកអាល់គីតាប4 យើងនឹងលើកដៃប្រហារស្រុកយូដា និងប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម យើងនឹងកំទេចអ្វីៗដែលគេនៅតែប្រើប្រាស់ សម្រាប់គោរពព្រះបាល ព្រមទាំងលែងឲ្យមាននរណានឹកនាដល់ ពួកអាចារ្យ និងពួកបូជាចារ្យរបស់ ព្រះនោះទៀត។ សូមមើលជំពូក |
ស្ដេចរំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទអហាស់ និងស្ដេចនានានៃស្រុកយូដាបានសង់ នៅតាមថែវនៃបន្ទប់ខាងលើ។ ស្ដេចក៏រំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទម៉ាណាសេបានសង់ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់ពីបំផ្លាញអាសនៈទាំងនោះហើយ ស្ដេចយកកម្ទេចទៅបោះចោលនៅជ្រលងភ្នំកេដ្រូន។
គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះព្រះភ័ក្ត្រស្ដេច ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ ស្ដេចបានបំបាក់បង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យក្លាយទៅជាធូលី រួចយកទៅចាក់លើផ្នូររបស់អស់អ្នកដែលបានធ្វើយញ្ញបូជានៅមុខរូបទាំងនោះ។