សេផានា 1:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវខ្មាំងរឹបអូសយក ផ្ទះរបស់ពួកគេនឹងក្លាយទៅជាទីស្ងាត់ជ្រងំ។ ពួកគេសង់ផ្ទះ តែមិនអាចរស់នៅក្នុងផ្ទះនោះទេ ពួកគេដាំទំពាំងបាយជូរ តែពុំអាចផឹកស្រាទំពាំងបាយជូរដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបអូស ហើយផ្ទះរបស់គេនឹងត្រូវចោលស្ងាត់។ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងធ្វើចម្ការទំពាំងបាយជូរ តែមិនបានផឹកពីផលទំពាំងបាយជូរឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបជាន់ ហើយផ្ទះគេនឹងត្រូវចោលស្ងាត់ទទេ អើ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងដាំចំការទំពាំងបាយជូរ តែមិនបានផឹកអ្វីពីនោះឡើយ។ សូមមើលជំពូកអាល់គីតាប13 ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវខ្មាំងរឹបអូសយក ផ្ទះរបស់ពួកគេនឹងក្លាយទៅជាទីស្ងាត់ជ្រងំ។ ពួកគេសង់ផ្ទះ តែមិនអាចរស់នៅក្នុងផ្ទះនោះទេ ពួកគេដាំទំពាំងបាយជូរ តែពុំអាចផឹកស្រាទំពាំងបាយជូរដែរ»។ សូមមើលជំពូក |
ពួកគេបាចប្រាក់របស់ខ្លួនចោលតាមផ្លូវ មាសរបស់គេក៏អស់តម្លៃ។ នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ ប្រាក់ និងមាសពុំអាចរំដោះពួកគេ ឲ្យរួចខ្លួនឡើយ។ ពួកគេក៏ពុំអាចយកមាសប្រាក់នេះ ទៅទិញអ្វីមកចម្អែតក្រពះបានដែរ ដ្បិតមាស និងប្រាក់ ជាមូលហេតុ នាំពួកគេឲ្យប្រព្រឹត្តអំពើបាប។
ពួកគេនឹងបំផ្លាញស្រូវ បំផ្លាញអាហារ របស់អ្នករាល់គ្នា ពួកគេសម្លាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ពួកគេសម្លាប់ហ្វូងចៀម និងហ្វូងគោ របស់អ្នករាល់គ្នា ពួកគេកម្ទេចចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់អ្នករាល់គ្នា ហើយរំលាយក្រុងដែលមានកំពែងរឹងមាំ ជាក្រុងដែលអ្នករាល់គ្នាពឹងផ្អែក។