សុភាសិត 31:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ចូរកុំឲ្យស្រីៗដណ្ដើមយកកម្លាំងរបស់កូនបានឡើយ ហើយក៏កុំទុកឲ្យស្រីៗ ដែលធ្លាប់តែធ្វើឲ្យស្ដេចវិនាស អាចដឹកមុខកូនបានដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 កុំប្រគល់កម្លាំងរបស់កូនទៅស្រី ឬប្រគល់ផ្លូវរបស់កូនទៅអ្នកដែលបំផ្លាញបណ្ដាស្ដេចឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 គឺកុំឲ្យបង់កម្លាំងឯងប្រគល់ពួកស្រី ឬអំពើឯងដល់ការ ដែលបំផ្លាញពួកស្តេចឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 គឺកុំឲ្យបង់កំឡាំងឯងប្រគល់ពួកស្រី ឬអំពើឯងដល់ការ ដែលបំផ្លាញពួកស្តេចឡើយ សូមមើលជំពូកអាល់គីតាប3 ចូរកុំឲ្យស្រីៗដណ្ដើមយកកម្លាំងរបស់កូនបានឡើយ ហើយក៏កុំទុកឲ្យស្រីៗ ដែលធ្លាប់តែធ្វើឲ្យស្ដេចវិនាស អាចដឹកមុខកូនបានដែរ។ សូមមើលជំពូក |
ព្រោះតែបញ្ហានេះហើយដែលព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្ដេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្ដេចណាមួយដូចព្រះបាទសាឡូម៉ូនទេ។ ព្រះជាម្ចាស់ស្រឡាញ់ព្រះបាទសាឡូម៉ូន ព្រះអង្គបានតែងតាំងស្ដេចឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។