Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 14:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ព្រះ​មហា‌ក្សត្រ​បាន​រុងរឿង​ដោយ‌សារ​មាន​ប្រជា‌រាស្ត្រ តែ​បើ​ប្រជា‌រាស្ត្រ​ចុះ​អន់‌ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ភាពរុងរឿង​របស់​ស្ដេច​មកពី​ចំនួន​ប្រជារាស្ត្រ រីឯ​សេចក្ដីហិនវិនាស​របស់​ព្រះរាជា គឺ​ការដែលគ្មាន​ប្រជាជន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​ប្រជា‌រាស្ត្រ ជា​ច្រើន ឯ​ចៅ‌ហ្វាយ បើ​គ្មាន​បណ្ដា‌ជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដែល​ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​រាស្ត្រ​ជា​ច្រើន ឯ​ចៅហ្វាយ បើ​គ្មាន​បណ្តាជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ស្តេច​បាន​រុង‌រឿង​ដោយ‌សារ​មាន​ប្រជា‌រាស្ត្រ តែ​បើ​ប្រជា‌រាស្ត្រ​ចុះ​អន់‌ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 14:28
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពល​ទាហាន​ផង។ ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ថា ប្រសិន​បើ​ព្រះ‌ករុណា​មិន​យាង​ចេញ​ទៅ​ទេ យប់​នេះ​នឹង​គ្មាន​នរណា​ម្នាក់​នៅ​បម្រើ​ព្រះ‌ករុណា​ទៀត​ឡើយ ហើយ​ព្រះ‌ករុណា​ត្រូវ​វេទនា​លើស​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ»។


លោក​យ៉ូអាប់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ ហើយ​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​ទត​ឃើញ​ផ្ទាល់​នឹង​ព្រះ‌នេត្រ​ផង។ ប៉ុន្តែ ហេតុ​អ្វី​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ប្រព្រឹត្ត​អំពើ​នេះ?»។


ព្រះ‌បាទ​អហាប់​យាង​ត្រួត​ពល​ទ័ព​អ៊ីស្រា‌អែល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ រួច​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រា‌អែល​បោះ​ជំរំ​ទល់​មុខ​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ពពែ​ពីរ​ហ្វូង​តូចៗ រីឯ​កង‌ទ័ព​ស៊ីរី​វិញ ស្ថិត​នៅ​ពាស‌ពេញ​តំបន់​នោះ។


កង‌ទ័ព​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស​មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហា‌សិប​នាក់ រទេះ​ចម្បាំង​ដប់ និង​កង‌ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្ដេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​ឲ្យ​នៅ​សេស‌សល់​បន្តិច‌បន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។


ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាស‌ពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច។


បន្ទាប់​មក ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​ដល់​ប្រជា‌ជន​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​យក​កូន​ប្រុស​សាសន៍​ហេប្រឺ​ដែល​ទើប​នឹង​កើត​ទាំង​ប៉ុន្មាន ទៅ​បោះ​ចោល​ក្នុង​ទន្លេ​នីល ចូរ​ទុក​ជីវិត​ឲ្យ​តែ​កូន​ស្រីៗ​ប៉ុណ្ណោះ!»។


ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​សេចក្ដី​ស្លាប់។


អ្នក​ណា​ចេះ​អត់‌ធ្មត់ អ្នក​នោះ​មាន​ប្រាជ្ញា​វាង‌វៃ រីឯ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។


«យេរូ‌សាឡឹម​អើយ ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​សត្រូវ ដែល​មក​ពី​ទិស​ខាង​ជើង តើ​ហ្វូង​ចៀម​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក គឺ​ប្រជា‌ជន​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​បាន​ខ្ពស់​មុខ ទៅ​ណា​បាត់​អស់​ហើយ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម