សាស្តា 8:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 កុំបោះបង់ចោលស្ដេចឲ្យសោះ ហើយក៏កុំតាំងចិត្តមានះប្រព្រឹត្តអំពើដែលស្ដេចមិនគាប់ព្រះហឫទ័យដែរ ដ្បិតស្ដេចអាចធ្វើអ្វីៗបានទាំងអស់តាមព្រះរាជបំណង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 កុំប្រញាប់ចេញពីព្រះភក្ត្រស្ដេចឡើយ ក៏កុំប្រកាន់គោលជំហរក្នុងការអាក្រក់ដែរ ដ្បិតស្ដេចនឹងធ្វើអ្វីក៏ដោយដែលទ្រង់សព្វព្រះទ័យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 កុំប្រញាប់ថយចេញពីចំពោះស្តេចឡើយ ក៏កុំស្អិតចិត្តក្នុងអំពើអាក្រក់ណាដែរ ដ្បិតស្ដេចធ្វើតាមតែព្រះហឫទ័យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 កុំឲ្យប្រញាប់នឹងថយចេញពីចំពោះស្តេចឡើយ ក៏កុំឲ្យស្អិតចិត្តក្នុងអំពើអាក្រក់ណាដែរ ដ្បិតស្តេចទ្រង់ធ្វើតាមតែព្រះទ័យទ្រង់ សូមមើលជំពូកអាល់គីតាប3 កុំបោះបង់ចោលស្ដេចឲ្យសោះ ហើយក៏កុំតាំងចិត្តមានះប្រព្រឹត្តអំពើដែលស្ដេចមិនពេញចិត្តដែរ ដ្បិតស្ដេចអាចធ្វើអ្វីៗបានទាំងអស់តាមបំណងរបស់គាត់។ សូមមើលជំពូក |
ព្រោះតែភាពឧត្តុង្គឧត្ដម ដែលព្រះជាម្ចាស់ប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះចៅនេប៊ូក្នេសា។ ទ្រង់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន ទ្រង់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។