សាស្តា 6:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ប្រសិនបើមនុស្សមិនជួបនឹងសុភមង្គលទេ ទោះបីគេរស់បានពីរពាន់ឆ្នាំក្ដី ក៏ឥតបានការអ្វីដែរ ព្រោះមនុស្សទាំងអស់ឈានទៅរកចុងបញ្ចប់ដូចគ្នា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ថ្វីត្បិតតែអ្នកនោះមានជីវិតរស់មួយពាន់ឆ្នាំពីរដងក៏ដោយ ប៉ុន្តែរកមិនឃើញការសប្បាយរីករាយ តើទាំងអស់គ្នាមិនទៅកន្លែងតែមួយទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 អើ ទោះបើអ្នកនោះរស់នៅមួយពាន់ឆ្នាំ ឬថាទ្វេជាពីរផង តែឥតដែលមានសេចក្ដីល្អសោះ តើទាំងអស់មិនចុះទៅកន្លែងតែមួយទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 អើ ទោះបើអ្នកនោះរស់នៅ១ពាន់ឆ្នាំ ឬថាទ្វេជា២ផង តែឥតដែលមានសេចក្ដីល្អសោះ នោះគង់តែទាំងអស់នឹងចុះទៅឯកន្លែងតែ១ដែរទេតើ។ សូមមើលជំពូកអាល់គីតាប6 ប្រសិនបើមនុស្សមិនជួបនឹងសុភមង្គលទេ ទោះបីគេរស់បានពីរពាន់ឆ្នាំក្ដី ក៏ឥតបានការអ្វីដែរ ព្រោះមនុស្សទាំងអស់ឈានទៅរកចុងបញ្ចប់ដូចគ្នា។ សូមមើលជំពូក |