សាស្តា 6:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ខ្ញុំសង្កេតឃើញការវេទនាមួយទៀត ដែលរមែងកើតមានដល់មនុស្សលោកនៅលើផែនដី។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 មានការអាក្រក់មួយដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ ហើយវាសង្កត់លើមនុស្សជាតិយ៉ាងធ្ងន់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 មានការអាក្រក់មួយទៀត ដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ ជាការដែលមានជាញឹកញយនៅក្នុងពួកមនុស្សលោកដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 មានការអាក្រក់១ទៀត ដែលយើងបានឃើញនៅក្រោមថ្ងៃ ជាការដែលមានជាញឹកញយនៅក្នុងពួកមនុស្សលោកដែរ សូមមើលជំពូកអាល់គីតាប1 ខ្ញុំសង្កេតឃើញការវេទនាមួយទៀត ដែលរមែងកើតមានដល់មនុស្សលោកនៅលើផែនដី។ សូមមើលជំពូក |
ព្រះជាម្ចាស់ប្រទានឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានទុកឲ្យគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។