Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 4:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បាន​សម្រាក​តែ​បន្តិច នោះ​ប្រសើរ​ជាង​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ច្រើន ដូច​ជា​ដេញ​ចាប់​ខ្យល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ដៃ​ម្ខាង​ពេញ​ដោយ​ភាពស្ងប់ស្ងៀម ប្រសើរ​ជាង​ដៃ​ទាំងពីរ​ពេញ​ដោយ​ការនឿយហត់ និង​ការដេញចាប់​ខ្យល់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បើ​មាន​តែ​មួយ​ក្តាប់​ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​ពីរ​ក្តាប់ និង​ការ​ខំ​ប្រឹង​ដោយ​នឿយ​ហត់ ដូច​ជា​ដេញ​ចាប់​ខ្យល់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 បើ​មាន​តែ​១​ក្តាប់ ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​២​ក្តាប់ ហើយ​មាន​ទាំង​ការ​នឿយ‌ហត់ នឹង​ការ​ខំ​ជា​អសារ​ឥត​ការ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បាន​សម្រាក​តែ​បន្តិច នោះ​ប្រសើរ​ជាង​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ច្រើន ដូច​ជា​ដេញ​ចាប់​ខ្យល់។

សូមមើលជំពូក ចម្លង




សាស្តា 4:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រព្យ​តែ​បន្តិច‌បន្តួច​របស់​មនុស្ស​សុចរិត ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ របស់​មនុស្ស​អាក្រក់


រក​បាន​ប្រាក់​តិច​ដោយ​យុត្តិធម៌ ប្រសើរ​ជាង​រក​បាន​ប្រាក់​ច្រើន​ដោយ​អយុត្តិធម៌។


បរិភោគ​បាយ‌កក​តែ​មាន​សេចក្ដី​សុខ ប្រសើរ​ជាង​ជប់‌លៀង​នៅ​ផ្ទះ​មួយ​ដែល​មាន​តែ​ការ​ឈ្លោះ​គ្នា។


ខ្ញុំ​បាន​ឃើញ​ថា​ស្នា‌ដៃ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​ប្រាជ្ញា ព្រម​ទាំង​ស្វែង​យល់​អំពី​ភាព​លេលា និង​ការ​វង្វេង​ស្មារតី។ ខ្ញុំ​យល់​ឃើញ​ថា សូម្បី​តែ​ត្រង់​នេះ​ក៏​ដូច​ដេញ​ចាប់​ខ្យល់​ដែរ


ខ្ញុំ​បាន​ឃើញ​ការ​ម្យ៉ាង​ទៀត​នៅ​លើ​ផែនដី​នេះ ដែល​ឥត​បាន​ការ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម