Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 1:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប្រសិន​បើ​គេ​ពោល​អំពី​ហេតុ‌ការណ៍​អ្វី​មួយ​ថា «នេះ​ជា​ហេតុ‌ការណ៍​ថ្មី» តោង​ដឹង​ថា​ហេតុ‌ការណ៍​នោះ​ធ្លាប់​កើត​មាន តាំង​ពី​បុរាណ​កាល​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 តើ​មាន​អ្វីមួយ​ដែល​គេ​អាច​និយាយថា​៖ “មើល៍! នេះ​ជាអ្វី​ថ្មី” ទេ​? តាមពិត វា​មាន​រួចហើយ​តាំងពីបុរាណមក គឺ​មាន​មុន​យើង​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​ថា «នេះ​ជា​របស់​ថ្មី» ទេ? គឺ​សុទ្ធ​តែ​មាន​តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​នឹង​ថា មើល នេះ​ជា​របស់​ថ្មី​ទេដូច្នេះ គឺ​សុទ្ធ​តែ​បាន​មាន​នៅ តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​ទាំង​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប្រសិន​បើ​គេ​ពោល​អំពី​ហេតុ‌ការណ៍​អ្វី​មួយ​ថា «នេះ​ជា​ហេតុ‌ការណ៍​ថ្មី» តោង​ដឹង​ថា​ហេតុ‌ការណ៍​នោះ​ធ្លាប់​កើត​មាន តាំង​ពី​បុរាណ​កាល​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




សាស្តា 1:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​នរណា​នឹក​ចាំ​ពី​អតីតកាល​ទេ ហើយ​ហេតុ‌ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ក៏​មនុស្ស​ជំនាន់​ក្រោយ​មិន​នឹក​ចាំ​ដែរ។


ហេតុ‌ការណ៍​ដែល​ធ្លាប់​មាន​កាល​ពី​មុន ក៏​នឹង​មាន​នៅ​ពេល​ខាង​មុខ ការ​អ្វីៗ​ដែល​គេ​ធ្វើ​ពី​មុន គេ​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​ដែរ គឺ​នៅ​លើ​ផែនដី គ្មាន​ការ​អ្វី​ថ្មី​សោះ​ឡើយ។


ពេល​នោះ ខ្ញុំ​បែរ​ទៅ​ពិចារណា​មើល​ថា តើ​ប្រាជ្ញា ភាព​លេលា ឬ​ការ​វង្វេង​ស្មារតី មាន​ប្រយោជន៍​អ្វី។ ខ្ញុំ​ក៏​ដណ្ដឹង​សួរ​ថា តើ​ស្ដេច​ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ នឹង​ប្រព្រឹត្ត​អ្វី​ផ្សេង​ពី​ស្ដេច​មុនៗ​ដែរ​ឬ?


អ្វីៗ​ដែល​មាន​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មាន​ឈ្មោះ​របស់​ខ្លួន​ស្រេច​ទៅ​ហើយ ហើយ​យើង​ក៏​ដឹង​ថា អ្វី​ទៅ​ដែល​ហៅ​ថា​មនុស្ស។ មនុស្ស​ពុំ​អាច​ជជែក​តវ៉ា​នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ជាង​ខ្លួន​ឡើយ។


ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។


អស់​លោក​ចិត្ត​រឹង‌រូស​អើយ! អស់​លោក​មាន​ចិត្ត​មាន​ត្រចៀក​ដូច​សាសន៍​ដទៃ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ជានិច្ច គឺ​មិន​ខុស​ពី​បុព្វបុរស​របស់​អស់​លោក​ទេ!


យ៉ាណែស និង​យ៉ាម‌ប្រេស បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​យ៉ាង​ណា អ្នក​ទាំង​នេះ​ក៏​ប្រឆាំង​នឹង​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ ពួក​គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ជំនឿ​របស់​គេ​ឥត​បាន​ការ​អ្វី​ទាល់​តែ​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម