សាការី 14:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ដ្បិតយើងនឹងប្រមូលប្រជាជាតិទាំងអស់មកដើម្បីច្បាំងនឹងយេរូសាឡិម។ ទីក្រុងនោះនឹងត្រូវបានចាប់យក ផ្ទះសម្បែងនឹងត្រូវបានប្លន់ ហើយស្រីៗនឹងត្រូវបានរំលោភ។ ពាក់កណ្ដាលនៃអ្នកក្រុងនឹងចេញទៅជាឈ្លើយសឹក ប៉ុន្តែប្រជាជនឯទៀតនឹងមិនត្រូវបានកាត់ចេញពីទីក្រុងនោះឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដ្បិតយើងនឹងប្រមូលសាសន៍ទាំងអស់មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុង ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង ពួកអ្នកក្រុងពាក់កណ្ដាលនឹងត្រូវនាំទៅជាឈ្លើយ តែបណ្ដាជនដែលនៅសល់ មិនត្រូវដេញចេញពីទីក្រុងទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដ្បិតអញនឹងប្រមូលអស់ទាំងសាសន៍មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុងបាន ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង នោះពួកអ្នកក្រុងពាក់កណ្តាលនឹងត្រូវនាំចេញទៅជាឈ្លើយ តែបណ្តាជនដែលសល់នៅ នឹងមិនត្រូវឃ្លាតចេញពីទីក្រុងទេ សូមមើលជំពូកអាល់គីតាប2 យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។ សូមមើលជំពូក |
នៅគ្រាដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន និងកងទ័ពទាំងមូល ព្រមទាំងនគរទាំងប៉ុន្មាន និងប្រជាជនទាំងអស់ ដែលជាចំណុះរបស់ស្ដេចស្រុកបាប៊ីឡូន នាំគ្នាលើកទ័ពមកវាយលុកក្រុងយេរូសាឡឹម ព្រមទាំងក្រុងនានានៅជុំវិញ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ:
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត ។ នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ អ៊ីស្រាអែល ជាប្រជារាស្ត្រ និងជាចំណែកមត៌ករបស់យើង ដោយកម្ចាត់កម្ចាយឲ្យទៅនៅក្នុងចំណោម ជាតិសាសន៍ទាំងឡាយ។ យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។
ព្រះអង្គមានព្រះបន្ទូលថា: ប្រពន្ធរបស់លោកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់លោកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់លោកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនលោកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រាអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។