Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 1:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ខែ​ទី​ប្រាំ​បី ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​សាការី ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​អ៊ីដោ​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅ​ខែ​ទីប្រាំបី ឆ្នាំ​ទីពីរ​នៃ​រជ្ជកាលរបស់​ដារីយុស ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​ព្យាការី​សាការី​កូន​របស់​បេរេគា​ដែលជា​កូន​របស់​អ៊ីដោ​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ខែ​ទី​ប្រាំបី ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រាជ្យ​ដារីយុស ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកកាន់​ហោរា​សាការី កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ខែ​កត្តិក ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​សាការី ជា​កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ខែ​ទី​ប្រាំ​បី ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​ដារី‌យូស អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​សាកា‌រីយ៉ា ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​អ៊ីដោ ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




សាការី 1:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​យូដា​ផ្អាក​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​ដារី‌យូស ជា​ស្ដេច​ស្រុក​ពែរ្ស។


ព្យាការី​ហាកាយ និង​ព្យាការី​សាកា‌រី ជា​កូន​របស់​លោក​អ៊ីដោ បាន​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទៅ​ថ្លែង​ប្រាប់​ជន‌ជាតិ​យូដា​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ស្រុក​យូដា។


លោក​សាកា‌រី​ជា​មេ​ដឹក​នាំ​គ្រួសារ​អ៊ីដោ លោក​មស៊ូ‌ឡាម​ជា​មេ​ដឹក​នាំ​គ្រួសារ​គីនេ‌ថោន


លោក​អ៊ីដោ លោក​គីនេ‌ថោន លោក​អប៊ី‌យ៉ា


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ មក​កាន់​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​នៃ​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ដូច​ត​ទៅ:


នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​មួយ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស។


ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ពួក​គេ​តាម​រយៈ​ព្យាការី​ហាកាយ​ដូច​ត​ទៅ៖


នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​ហាកាយ​ដូច​ត​ទៅ:


នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ហាកាយ​ជា​លើក​ទី​ពីរ​ថា៖


នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ដប់​មួយ ដែល​ត្រូវ​នឹង​ខែ​មាឃ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​សាការី ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​អ៊ីដោ​ដូច​ត​ទៅ:


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាការី នៅ​ថ្ងៃ​ទី​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន ត្រូវ​នឹង​ខែ​មិគសិរ។


ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហូរ​ឈាម​ជន​សុចរិត ចាប់​ពី​លោក​អេបិល​ជា​មនុស្ស​សុចរិត​រហូត​ដល់​លោក​សាការី ជា​បុត្រ​របស់​លោក​បារ៉ា‌គា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់ នៅ​ត្រង់​ចន្លោះ​ទីសក្ការៈ* និង​អាសនៈ*។


គឺ​ចាប់​តាំង​ពី​លោក​អេបិល រហូត​ដល់​លោក​សាការី ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទីសក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាត‌កម្ម​ទាំង​នោះ​ជា​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម