លោកុប្បត្តិ 39:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកយ៉ូសែបបានបដិសេធ លោកពោលទៅភរិយាម្ចាស់របស់លោកថា៖ «លោកម្ចាស់របស់ខ្ញុំបានប្រគល់ឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ដែលលោកមាន គឺលោកមិនខ្វល់ខ្វាយនឹងកិច្ចការក្នុងផ្ទះសំបែងរបស់លោកឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ប៉ុន្តែគាត់បដិសេធ ហើយនិយាយនឹងប្រពន្ធរបស់ម្ចាស់គាត់ថា៖ “មើល៍! លោកម្ចាស់របស់ខ្ញុំមិនខ្វល់ខ្វាយអំពីអ្វីមួយក្នុងផ្ទះទេ ហើយលោកបានប្រគល់អ្វីៗទាំងអស់ដែលលោកមាន មកក្នុងដៃរបស់ខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ប៉ុន្ដែ លោកបានបដិសេធ ហើយពោលទៅប្រពន្ធចៅហ្វាយខ្លួនថា៖ «មើល៍! ចៅហ្វាយខ្ញុំឥតដឹងថាមានអ្វីៗនៅនឹងខ្ញុំ នៅក្នុងផ្ទះនេះផង លោកបានប្រគល់អ្វីៗទាំងអស់របស់លោកមកក្នុងដៃរបស់ខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 តែគាត់មិនព្រមសោះ ក៏និយាយទៅប្រពន្ធចៅហ្វាយខ្លួនថា មើល ចៅហ្វាយខ្ញុំ លោកឥតដឹងជាមានអ្វីៗនៅនឹងខ្ញុំក្នុងផ្ទះផង លោកបានប្រគល់គ្រប់របស់ទាំងអស់មកក្នុងកណ្តាប់ដៃខ្ញុំ សូមមើលជំពូកអាល់គីតាប8 យូសុះបានបដិសេធ គាត់ពោលទៅភរិយាចៅហ្វាយរបស់គាត់ថា៖ «ចៅហ្វាយរបស់ខ្ញុំ បានប្រគល់ឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ដែលគាត់មាន គឺគាត់មិនខ្វល់ខ្វាយនឹងកិច្ចការក្នុងផ្ទះសំបែងរបស់គាត់ឡើយ។ សូមមើលជំពូក |