Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​យ៉ាកុប​ឆ្លើយ​វិញ​ថា៖ «ទេ ប្រសិន​បើ​លោក​បង​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​ទទួល​យក​ជំនូន​នេះ​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ។ ពេល​ខ្ញុំ​ឃើញ​មុខ​លោក​បង ក៏​ដូច​ជា​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដូច្នោះ​ដែរ ព្រោះ​លោក​បង​បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់‌ទាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 យ៉ាកុប​និយាយថា​៖ “ទេ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់បង សូម​ទទួលយក​ជំនូន​របស់ខ្ញុំ​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង គឺ​ដូចជា​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ ហើយ​បង​ក៏​ទទួល​ខ្ញុំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លោក​យ៉ាកុប​តប​ថា៖ «ទេ បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​របស់​បង នោះ​សូម​ទទួល​ជំនូន​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង ទុក​ដូច​ជា​ឃើញ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​ដែរ ហើយ​បង​បាន​ទទួល​ខ្ញុំ​ដោយ​ស្រួល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​យ៉ាកុប​ប្រកែក​ថា ទេ បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​របស់​បង នោះ​សូម​ទទួល​ជំនូន​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង ទុក​ដូច​ជា​ឃើញ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​ដែរ ហើយ​បង​បាន​ទទួល​ខ្ញុំ​ដោយ​ស្រួល

សូមមើលជំពូក ចម្លង

អាល់គីតាប

10 យ៉ាកកូប​ឆ្លើយ​វិញ​ថា៖ «ទេ ប្រសិន​បើ​លោក​បង​យល់​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ​មែន សូម​ទទួល​យក​ជំនូន​នេះ ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ។ ពេល​ខ្ញុំ​ឃើញ​មុខ​លោក​បង ក៏​ដូច​ជា​បាន​ឃើញ​មុខ​អុលឡោះ​ដូច្នោះ​ដែរ ព្រោះ​លោក​បង​បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់​ទាក់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:10
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លោក​ម្ចាស់​អធ្យាស្រ័យ​ទៅ​ចុះ ដ្បិត​លោក​ម្ចាស់​សម្តែង​សប្បុរស‌ធម៌​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ​ប្របាទ ដោយ​ទុក​ជីវិត​ខ្ញុំ​ប្របាទ​ឲ្យ​នៅ​រស់។ ប៉ុន្តែ ខ្ញុំ​ប្របាទ​ពុំ​អាច​រត់​ទៅ​តំបន់​ភ្នំ​ទាន់​ទេ ព្រោះ​ខ្ញុំ​ប្របាទ​មុខ​ជា​ជួប​នឹង​មហន្ត‌រាយ​នេះ ហើយ​ត្រូវ​ស្លាប់​មិន​ខាន។


លោក​យ៉ាកុប​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្នីអែល» ដ្បិត​លោក​ពោល​ថា «ខ្ញុំ​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជាម្ចាស់​ផ្ទាល់​នឹង​ភ្នែក តែ​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ»។


ដូច្នេះ សូម​លោក​បង​ទទួល​យក​ជំនូន ដែល​ខ្ញុំ​ជូន​នេះ​ទៅ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​មាន​សព្វ​គ្រប់​ទាំង​អស់»។ ដោយ​លោក​យ៉ាកុប​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក លោក​អេសាវ​ក៏​យល់​ព្រម​ទទួល។


លោក​អេសាវ​តប​ថា៖ «ប្អូន​អើយ បង​មាន​ច្រើន​បរិបូណ៌​ហើយ ចូរ​រក្សា​ទុក​អ្វីៗ​ដែល​ជា​របស់​ប្អូន​ទៅ»។


លោក​យូដា​តប​ថា៖ «លោក​នោះ​បាន​ប្រាប់​កូនៗ​យ៉ាង​ច្បាស់​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ នោះ​កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”។


ពេល​លោក​អ៊ីស្រា‌អែល​ជិត​ទទួល​មរណ‌ភាព លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សម្តែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក​ដូច​ត​ទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ!


លុះ​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ថា៖ «ប្រសិន​បើ​អស់​លោក​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​យក​ពាក្យ​ខ្ញុំ​ទៅ​ទូល​ថ្វាយ​ព្រះ‌ករុណា​ដូច​ត​ទៅ​នេះ:


ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​ឲ្យ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្ដេច​អាប់‌សាឡុម​ក៏​យាង​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ទេ។


សម្ដេច​អាប់‌សាឡុម​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ពីរ​ឆ្នាំ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌រាជា​ទេ។


សម្ដេច​អាប់‌សាឡុម​ឆ្លើយ​ថា៖ «ពី‌ព្រោះ​ខ្ញុំ​សូម​ឲ្យ​លោក​មក​ទី​នេះ តែ​លោក​បដិសេធ។ ខ្ញុំ​ចង់​ឲ្យ​លោក​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហៅ​ខ្ញុំ​ឲ្យ​វិល​មក​ពី​ស្រុក​កេស៊ួ‌រី? ប្រសិន​បើ​ខ្ញុំ​នៅ​ទី​នោះ គឺ​ប្រសើរ​ជាង! ឥឡូវ​នេះ ខ្ញុំ​ចង់​ចូល​ទៅ​គាល់​ស្ដេច​ណាស់ ប្រសិន​បើ​ខ្ញុំ​មាន​កំហុស​អ្វី សូម​ទ្រង់​សម្លាប់​ខ្ញុំ​ចុះ!»។


ព្រះ‌បាទ​ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «យើង​យល់​ព្រម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក ប៉ុន្តែ យើង​មាន​សំណូម​ពរ​តែ​មួយ​ប៉ុណ្ណោះ គឺ​ពេល​លោក​មក​ជួប​យើង ត្រូវ​នាំ​ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល​មក​ជា​មួយ​ផង បើ​មិន​ដូច្នោះ​ទេ សូម​កុំ​មក​ជួប​មុខ​យើង​ឡើយ»។


ពេល​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ស្ដាប់​គេ គេ​ចូល​ទៅ​គាល់​ព្រះអង្គ​ដោយ​អំណរ ព្រះអង្គ​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។


បើ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ គ្មាន​ជ័យ‌ជម្នះ​លើ​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​នឹង​ដឹង​ជាក់​ថា ព្រះអង្គ​ពិត​ជា​គាប់​ព្រះ‌ហឫទ័យ នឹង​ទូលបង្គំ​មែន។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នៅ​វាល​រហោ‌ស្ថាន យើង​បាន​សម្តែង​ការ​ប្រណី​សន្ដោស​ដល់ ប្រជា‌ជន​ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចម្បាំង ហើយ​អ៊ីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។


ចូរ​ប្រយ័ត្ន កុំ​មាក់‌ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា*​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរម‌សុខ* ទាំង​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌បិតា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​គ្រប់​ពេល​វេលា​ផង


គេ​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះ‌នាម​ព្រះអង្គ​ដែរ។


ពេល​នោះ នាង​រស់​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី ហើយ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ហេតុ​អ្វី​ក៏​លោក​ប្រណី​មេត្តា​ដល់​នាង​ខ្ញុំ ដែល​ជា​ជន​បរទេស​ដូច្នេះ?»។


លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «បិតា​របស់​បង​ដឹង​ច្បាស់​ថា ខ្ញុំ​ជា​មិត្ត​សម្លាញ់​របស់​បង បាន​ជា​ស្ដេច​គិត​ថា “មិន​ត្រូវ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ទេ ក្រែង​លោ​គេ​ពិបាក​ចិត្ត”។ ប៉ុន្តែ ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​បង​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា សេចក្ដី​ស្លាប់​នៅ​ឃ្លាត​ពី​ខ្ញុំ​តែ​មួយ​ចង្អាម ប៉ុណ្ណោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម