Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 សូម​ឲ្យ​ជាតិ​សាសន៍​នានា​បាន​ទៅ​ជា ខ្ញុំ​បម្រើ​របស់​កូន ហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន ក្រាប​ថ្វាយ‌បង្គំ​កូន!។ សូម​ឲ្យ​កូន​គ្រប់‌គ្រង​លើ​បងប្អូន​របស់​កូន! សូម​ឲ្យ​បងប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន ក្រាប​ថ្វាយ‌បង្គំ​កូន! អ្នក​ណា​ដាក់​បណ្ដាសា​កូន អ្នក​នោះ​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន! រីឯ​អ្នក​ណា​ឲ្យ​ពរ​កូន អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 សូមឲ្យ​ប្រជាជាតិ​នានា​បម្រើ​ឯង សូមឲ្យ​ជាតិសាសន៍​ទាំងឡាយ​ក្រាបចុះ​នៅចំពោះ​ឯង​; សូមឲ្យ​ឯង​បានជា​ចៅហ្វាយ​លើ​បងប្អូន​របស់ឯង សូមឲ្យ​ពួក​កូនប្រុស​របស់​ម្ដាយ​ឯង​ក្រាបចុះ​នៅចំពោះ​ឯង​។ សូមឲ្យ​អ្នកដែល​ដាក់បណ្ដាសា​ឯង ត្រូវបណ្ដាសា​វិញ​; សូមឲ្យ​អ្នកដែល​ឲ្យពរ​ឯង មានព្រះពរ​វិញ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 សូម​ឲ្យ​មាន​ប្រជាជន​នានា​បម្រើ​កូន ហើយ​ជាតិ​សាសន៍​ផ្សេងៗ ក្រាប​ចុះ​ចំពោះ​កូន។ សូម​ឲ្យ​កូន​បាន​ទៅ​ជា​ចៅ‌ហ្វាយ លើ​បង‌ប្អូន​របស់​កូន ហើយ​ឲ្យ​កូន​ពោះ​មួយ​ជាមួយ​កូន បាន​ក្រាប​គោរព​ដល់​កូន សូម​ឲ្យ​ត្រូវ​បណ្ដាសា ដល់​អ្នក​ណា​ដែល​ដាក់​បណ្ដាសា​កូន ហើយ​ឲ្យ​បាន​ពរ ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​កូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឲ្យ​មាន​នគរ​នានា​បំរើ​ដល់​ឯង ហើយ​សាសន៍​ផ្សេងៗ​ក្រាប​ចុះ​ចំពោះ​ឯង ឲ្យ​ឯង​បាន​ជា​ចៅហ្វាយ​លើ​បង​ប្អូន​ឯង ហើយ​ឲ្យ​កូន​ពោះ​មួយ​នឹង​ឯង​បាន​ក្រាប​គោរព​ដល់​ឯង​ដែរ សូម​ឲ្យ​ត្រូវ​បណ្តាសា​ដល់​អ្នក​ណា​ដែល​ផ្តាសា​ឯង ហើយ​ឲ្យ​បាន​ពរ​ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 សូម​ឲ្យ​ជាតិ​សាសន៍​នា​នា​បាន​ទៅ​ជា ខ្ញុំ​បម្រើ​របស់​កូន ហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន ក្រាប​ចុះ​ចំពោះ​កូន!។ សូម​ឲ្យ​កូន​គ្រប់​គ្រង​លើ​បង‌ប្អូន​របស់​កូន! សូម​ឲ្យ​បង‌ប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន ក្រាប​ចុះ​ចំពោះ​កូន! អ្នក​ណា​ដាក់​បណ្តា​សា​កូន អ្នក​នោះ​មុខ​ជា​ទទួល​បណ្តាសា​មិន​ខាន! រីឯ​អ្នក​ណា​ឲ្យ​ពរ​កូន អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:29
40 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ពរ​ដល់​ជន​ទាំង‌ឡាយ​ណា ដែល​ឲ្យ​ពរ​អ្នក យើង​ក៏​នឹង​ដាក់​បណ្ដាសា ដល់​ជន​ទាំង‌ឡាយ​ណា ដែល​ដាក់​បណ្ដាសា​អ្នក​ដែរ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក» ។


លោក​យ៉ាកុប​ពោល​ថា៖ «ដូច្នេះ ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន»។ លោក​អេសាវ​ក៏​ស្បថ​លក់​សិទ្ធិ​ជា​កូន​ច្បង​ឲ្យ​លោក​យ៉ាកុប។


ពេល​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​សព្វ​គ្រប់​ហើយ លោក​យ៉ាកុប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ លោក​អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។


លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ​វិញ​ថា៖ «ឪពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ម្ចាស់​លើ​កូន​ឯង និង​ឲ្យ​បងប្អូន​របស់​វា​ទាំង​អស់​ទៅ​ជា​អ្នក​បម្រើ​របស់​វា​ហើយ។ ឪពុក​ក៏​បាន​ឲ្យ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​វា​ដែរ ដូច្នេះ ឪពុក​មិន​អាច​ធ្វើ​អ្វី​ទៀត​សម្រាប់​កូន​ទេ»។


កូន​នឹង​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ដាវ កូន​នឹង​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ប្អូន​កូន ក៏​ប៉ុន្តែ សន្សឹមៗ​កូន​នឹង​រើ‌បម្រះ​ចេញ​ផុត​ពី នឹម​របស់​ប្អូន​កូន»។


គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្ដាយ​បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​កូន​ឬ?»។


គឺ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​ស្រូវ នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្ដាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ រីឯ​កណ្ដាប់​របស់​បងៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ​កណ្ដាប់​ខ្ញុំ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទៀត​ផង»។


សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យ៉ាផេត មាន​ចិត្ត​ទូលំ​ទូលាយ ឲ្យ​គេ​បាន​ស្នាក់​នៅ ក្នុង​ជំរំ​របស់​សិម ហើយ​ឲ្យ​កាណាន បាន​ទៅ​ជា​ទាសករ​របស់​អ្នក​ទាំង​ពីរ»។


គ្រា​នោះ នៅ​ស្រុក​អេដុម គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ គឺ​មាន​តែ​រាជ​ប្រតិភូ​ម្នាក់ ដែល​ស្ដេច​យូដា​តែង‌តាំង។


ព្រះ‌បាទ​សាឡូម៉ូន​គ្រប់‌គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​ស្ដេច រហូត​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។


រីឯ​លោក​យូដា​វិញ គាត់​មាន​អំណាច​ជាង​បងប្អូន​ទាំង​ប៉ុន្មាន​របស់​គាត់​មែន ដ្បិត​ស្ដេច​ដែល​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​កើត​ចេញ​ពី​គាត់ តែ​សិទ្ធិ​ជា​កូន​ច្បង នៅ​តែ​បាន​ទៅ​លើ​លោក​យ៉ូសែប​ដដែល ។


សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌ករុណា​លាត​សន្ធឹង ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ និង​លាត​សន្ធឹង​ពី​ទន្លេ​អឺប្រាត​នេះ រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពី រីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ព្រះអង្គ គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។


គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រិយ៍ ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក ឱន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។


ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ និង​ជា​ព្រះ​ដែល​លោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក ដែល​គេ​មើល‌ងាយ និង​អ្នក​ដែល​មនុស្ស‌ម្នា​ស្អប់​ខ្ពើម ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក ដែល​ជា​ទាសករ​របស់​ពួក​កាន់​កាប់​អំណាច​ថា: ពេល​ស្ដេច​ទាំង‌ឡាយ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រោក​ឈរ​ឡើង ដើម្បី​គោរព ពេល​ពួក​មេ​ដឹក​នាំ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ គេ​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​ជ្រើស​រើស​អ្នក។


ប្រជា‌ជាតិ​ណា និង​នគរ​ណា ដែល​មិន​បម្រើ​អ្នក មុខ​ជា​ត្រូវ​វិនាស​មិន​ខាន ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ត្រូវ​គេ​បំផ្លាញ។


កូន​ចៅ​របស់​ពួក​ដែល​បាន​សង្កត់‌សង្កិន​អ្នក នឹង​នាំ​គ្នា​មក​ឱន​កាយ​នៅ​ចំពោះ​មុខ​អ្នក ពួក​ដែល​បាន​ជេរ​ប្រមាថ​អ្នក នឹង​នាំ​គ្នា​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​របស់​ព្រះ‌អម្ចាស់” “ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល”។


ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ព្រះ‌បាទ ដាវីឌ និង​នគរ​របស់​ព្រះអង្គ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​ឲ្យ​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។


តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដាសា​អ្នក​ដែល ព្រះ‌ជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត! តើ​ឲ្យ​ខ្ញុំ​ប្រទេច‌ផ្តាសា​អ្នក​ដែល ព្រះ‌អម្ចាស់​មិន​ប្រទេច‌ផ្តាសា​ដូច​ម្ដេច​បាន!


ស្ដេច​នឹង​កាន់​កាប់​ស្រុក​អេដុម នឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវ ពេល​នោះ អ៊ីស្រា‌អែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។


ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហ តើ​នរណា​ហ៊ាន​ដាស់​ពួក​គេ? អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រា‌អែល អ្នក​នោះ​នឹង​ទទួល​ពរ អ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រា‌អែល អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!»។


ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បងប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បងប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។


ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​រេបិកា​ថា «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»


នៅ​លើ​ព្រះ‌ភូសា និង​លើ​ភ្លៅ​របស់​ព្រះអង្គ មាន​សរសេរ​ព្រះ‌នាម​ថា «ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​នានា និង​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម