លោកុប្បត្តិ 24:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 លុះមកដល់ជិតអណ្ដូងទឹកមួយនៅខាងក្រៅទីក្រុង គាត់ក៏ឲ្យអូដ្ឋទាំងអស់លុតជង្គង់។ ពេលនោះ ល្ងាចហើយ ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 លុះមកដល់ហើយ គាត់ឲ្យអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងក្បែរអណ្ដូងទឹក។ ពេលនោះល្ងាចហើយ ជាពេលដែលស្រីៗចេញមកដងទឹក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុង ជិតអណ្តូងទឹកនៅពេលល្ងាច ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងជិតអណ្តូងទឹក នៅពេលល្ងាច គឺជាពេលដែលពួកស្រីៗធ្លាប់ចេញមកដងទឹក សូមមើលជំពូកអាល់គីតាប11 លុះមកដល់ជិតអណ្តូងទឹកមួយនៅខាងក្រៅទីក្រុង គាត់ក៏ឲ្យអូដ្ឋទាំងអស់លុតជង្គង់។ ពេលនោះ ល្ងាចហើយ ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។ សូមមើលជំពូក |