លោកុប្បត្តិ 23:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 «លោកម្ចាស់ សូមស្ដាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ដីចម្ការ ព្រមទាំងគុហានៅក្នុងចម្ការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទជូនលោកម្ចាស់នៅចំពោះមុខជនជាតិខ្ញុំប្របាទទាំងអស់។ សូមលោកម្ចាស់បញ្ចុះសពភរិយារបស់លោកម្ចាស់នៅទីនោះទៅ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 “ទេ លោកម្ចាស់នៃខ្ញុំអើយ សូមស្ដាប់ខ្ញុំ! ខ្ញុំសូមជូនចម្ការនោះដល់លោក រីឯរអាងដែលនៅក្នុងចម្ការនោះក៏ខ្ញុំសូមជូនដល់លោកដែរ គឺខ្ញុំសូមជូនវាដល់លោកនៅចំពោះភ្នែកជនរួមជាតិរបស់ខ្ញុំ។ សូមបញ្ចុះសពនោះចុះ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 «ទេ លោកម្ចាស់ សូមស្តាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ចម្ការ និងល្អាងដែលនៅក្នុងចម្ការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទសូមជូនលោកម្ចាស់នៅចំពោះមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមបញ្ចុះសពប្រពន្ធរបស់លោកម្ចាស់ចុះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ទេ លោកម្ចាស់អើយ សូមស្តាប់ខ្ញុំវិញ ចំការនោះខ្ញុំជូនលោកហើយ ព្រមទាំងរអាងដែលនៅឯណោះដែរ ខ្ញុំជូនលោកទាំងអស់នៅមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមលោកកប់សពរបស់ប្រពន្ធលោកចុះ សូមមើលជំពូកអាល់គីតាប11 «លោកម្ចាស់ សូមស្តាប់ខ្ញុំសិន ខ្ញុំសូមប្រគល់ដីចម្ការ ព្រមទាំងរូងភ្នំនៅក្នុងចម្ការនោះ ជូនលោក។ ខ្ញុំជូនលោក នៅចំពោះមុខជនជាតិខ្ញុំទាំងអស់។ សូមលោកបញ្ចុះសពភរិយារបស់លោកនៅទីនោះទៅ»។ សូមមើលជំពូក |
«លោកម្ចាស់ សូមមេត្តាស្ដាប់យើងខ្ញុំសិន! ព្រះជាម្ចាស់បានប្រទានឲ្យលោកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមលោកបញ្ចុះសពភរិយារបស់លោក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនឲ្យលោកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពភរិយារបស់លោកឡើយ»។
ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារលោក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រាអែលដែរ! សូមឲ្យលោកមានសម្បត្តិស្ដុកស្ដម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។
ខ្ញុំបានគិតថាគួរតែជម្រាបបង ហើយសូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំ និងបងប្អូនឯទៀតៗ ដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ សូមទិញចុះ! តែបើបងមិនទិញទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដ្បិតនៅទីនេះ មានតែបងទេដែលមានសិទ្ធិទិញ ហើយបន្ទាប់ពីបង គឺរូបខ្ញុំ»។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ!»។