លោកុប្បត្តិ 21:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លុះអ៊ីសាកបានធំបន្តិច ហើយត្រូវផ្ដាច់ដោះ លោកអប្រាហាំរៀបចំពិធីជប់លៀងមួយយ៉ាងធំ នៅថ្ងៃផ្ដាច់ដោះនោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 កូននោះបានធំឡើង ហើយត្រូវផ្ដាច់ដោះ។ នៅថ្ងៃដែលអ៊ីសាកត្រូវផ្ដាច់ដោះ អ័ប្រាហាំក៏រៀបចំពិធីជប់លៀងដ៏ធំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 លុះអ៊ីសាកធំឡើង ហើយត្រូវផ្តាច់ដោះ លោកអ័ប្រាហាំក៏រៀបចំពិធីជប់លៀងមួយយ៉ាងធំនៅថ្ងៃដែលផ្តាច់ដោះនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឯអ៊ីសាកក៏ធំឡើង ហើយគេផ្តាច់ដោះចេញ រួចនៅថ្ងៃដែលផ្តាច់ដោះ នោះអ័ប្រាហាំក៏រៀបជប់លៀងយ៉ាងធំ។ សូមមើលជំពូកអាល់គីតាប8 លុះអ៊ីសាហាក់បានធំបន្តិច ហើយត្រូវផ្តាច់ដោះ អ៊ីព្រហ៊ីមរៀបពិធីជប់លាងមួយយ៉ាងធំ នៅថ្ងៃផ្តាច់ដោះនោះ។ សូមមើលជំពូក |
ព្រះបាទសាឡូម៉ូនតើនឡើង ហើយជ្រាបថាព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេច តាមរយៈសុបិននិមិត្តនេះ។ ព្រះរាជាយាងត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយទៅថ្វាយបង្គំព្រះអម្ចាស់ នៅមុខហិបនៃសម្ពន្ធមេត្រី*។ ព្រះរាជាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព រួចជប់លៀងនាម៉ឺនមន្ត្រីទាំងអស់។