លោកុប្បត្តិ 19:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ពួកគេតបថា៖ «ថយទៅ!»។ គេពោលទៀតថា៖ «មើល៍ ជនបរទេសម្នាក់នេះមកនៅស្រុកយើង តែឥឡូវបែរជាចង់ធ្វើម្ចាស់ស្រុកទៅវិញ! ទេមិនបានទេ យើងនឹងធ្វើបាបអ្នកឯងខ្លាំងជាងជនពីរនាក់នោះទៅទៀត»។ ពួកគេក៏ច្រានលោកឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅ បម្រុងនឹងទម្លាយទ្វារ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ប៉ុន្តែពួកគេតបថា៖ “ថយចេញទៅ!” រួចនិយាយទៀតថា៖ “ម្នាក់នេះបានមកដើម្បីរស់នៅបណ្ដោះអាសន្ន ហើយវាចង់ធ្វើជាចៅក្រមទៀត! ឥឡូវនេះ យើងនឹងធ្វើអាក្រក់ដល់អ្នកឯងជាងពួកគេទៅទៀត”។ ពួកគេក៏ប្រជ្រៀតឡុតយ៉ាងខ្លាំង ព្រមទាំងចូលមកជិតដើម្បីទម្លាយទ្វារ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ប៉ុន្ដែ គេតបថា៖ «ថយចេញ» ហើយគេពោលទៀតថា៖ «ម្នាក់នេះចូលមកស្នាក់សោះ តែបែរជាតាំងខ្លួនធ្វើជាចៅក្រមផង! ឥឡូវនេះ យើងនឹងធ្វើបាបឯងឲ្យអាក្រក់ជាងពីរនាក់នោះទៅទៀត»។ ពេលនោះ គេច្រានឡុតជាខ្លាំង ហើយរំលោភចូលទៅជិត បម្រុងនឹងទម្លាយទ្វារ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 តែគេកំហែងទៅថា ចូរចៀសចេញ ហើយមានខ្លះគេនិយាយថា អា១នេះបានចូលមកស្នាក់នៅទីនេះ ឥឡូវចង់តាំងខ្លួនធ្វើជាចៅក្រមវិញ អើ បើដូច្នេះ យើងនឹងធ្វើឯងឥឡូវ ឲ្យអាក្រក់ជាង២នាក់នោះទៅទៀតផង រួចគេក៏ប្រជ្រៀតលើឡុតជាខ្លាំង ព្រមទាំងរំលោភចូលទៅជិតចង់ទំលាយទ្វារ សូមមើលជំពូកអាល់គីតាប9 ពួកគេតបថា៖ «ថយទៅ!»។ គេពោលទៀតថា៖ «មើល៍ ជនបរទេសម្នាក់នេះមកនៅស្រុកយើង តែឥឡូវ បែរជាចង់ធ្វើម្ចាស់ស្រុកទៅវិញ! ទេមិនបានទេ យើងនឹងធ្វើបាបអ្នកឯង ខ្លាំងជាងជនពីរនាក់នោះទៅទៀត»។ ពួកគេក៏ច្រានឡូតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅ បំរុងនឹងទម្លាយទ្វារ។ សូមមើលជំពូក |
អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។
ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។