Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គឺ​តទល់​នឹង​ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ និង​ព្រះ‌បាទ​អើរ‌យ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ គឺ​ស្ដេច​បួន​អង្គ​តទល់​នឹង​ស្ដេច​ប្រាំ​អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ទាស់នឹង​កេដូឡោមើរ​ស្ដេច​នៃ​អេឡាំ ធីដាល​ស្ដេច​នៃ​កូយីម អាំរ៉ាផែល​ស្ដេច​នៃ​ស៊ីណើរ និង​អើយ៉ុក​ស្ដេច​នៃ​អេឡាសារ គឺ​ស្ដេច​បួន​អង្គ​ទាស់នឹង​ស្ដេច​ប្រាំ​អង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គឺ​ត​ទល់​នឹង​ព្រះ​បាទ​កេដូ‌ឡោមើរ​ជា​ស្តេច​អេឡាំ ព្រះ​បាទ​ធីដាល​ជា​ស្តេច​កូយីម ព្រះ​បាទ​អាំរ៉ា‌ផែល​ជា​ស្តេច​ស៊ីណើរ និងព្រះ​បាទ​អើយ៉ុក​ជា​ស្តេច​អេឡា‌សារ គឺ​ស្តេច​បួន​អង្គ​តទល់​នឹង​ស្តេច​ប្រាំ​អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គឺ​ច្បាំង​នឹង​កេដូ‌ឡោមើរ​ជា​ស្តេច​អេឡាំ ធីដាល​ជា​ស្តេច​កូយីម អាំរ៉ា‌ផែល​ជា​ស្តេច​ស៊ីណើរ នឹង​អើយ៉ុក​ជា​ស្តេច​អេឡាសារ មាន​ស្តេច​៤​អង្គ​ច្បាំង​នឹង​ស្តេច​៥​អង្គ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គឺ​តទល់​នឹង​ស្តេច​កេដូ‌ឡោមើរ ជា​ស្តេច​ស្រុក​អេឡាំ ស្តេច​ធីដាល ជា​ស្តេច​ស្រុក​កូយីម ស្តេច​អាំរ៉ា‌ផែល ជា​ស្តេច​ស្រុក​ស៊ីណើរ និង​ស្តេច​អើរយ៉ុក ជា​ស្តេច​ស្រុក​អេឡា‌សារ គឺ​ស្តេច​បួន​នាក់​តទល់​នឹង​ស្តេច​ប្រាំ​នាក់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​សិម​មាន​អេឡាំ អាស‌ស៊ើរ អើប៉ាកសាឌ ‌លូឌ និង​អើរ៉ាម។


នៅ​គ្រា​នោះ ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ ព្រះ‌បាទ​អើយ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ និង​ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម


នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្ដូង​ប្រេង​ជា​ច្រើន។ ស្ដេច​ក្រុង​សូដុម និង​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្ដូង​នោះ ហើយ​ស្ដេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។


ពេល​នោះ ស្ដេច​ក្រុង​សូដុម ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ស្ដេច​ក្រុង​អាដ‌ម៉ា ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ នាំ​គ្នា​លើក​ទ័ព​ទៅ​តទល់​នឹង​ស្ដេច​ទាំង​នោះ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម


នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ស្ដី​អំពី​ស្រុក​អេឡាំ​ដូច​ត​ទៅ:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម